រន្ធត់! ក្រុមយុវជនសង្ស័យវាយប្រហារវិហារឥស្លាម San Diego ស្លាប់៥នាក់ នឹងត្រូវបាន FBI ស៊ើបអង្កេតបន្ត

រន្ធត់! ក្រុមយុវជនសង្ស័យវាយប្រហារវិហារឥស្លាម San Diego ស្លាប់៥នាក់ នឹងត្រូវបាន FBI ស៊ើបអង្កេតបន្ត

សហរដ្ឋអាមេរិក៖ ហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយបានកើតឡើងនៅវិហារឥស្លាម Islamic Center of San Diego (ICSD) ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ដោយបណ្តាលឲ្យមនុស្សចំនួន ៥នាក់ បាត់បង់ជីវិត។

ការិយាល័យ FBI នៅកន្លែងកើតហេតុ

តាមការបញ្ជាក់ពីប៉ូលិស ការបាញ់ប្រហារនេះកើតឡើង នាវេលាម៉ោង ១១:៤៣ នាទីព្រឹក (ម៉ោងនៅអាមេរិក) ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងចំណោមអ្នកស្លាប់ រួមមានសន្តិសុខម្នាក់ និងជនសង្ស័យជាយុវជន ២នាក់ ដែលត្រូវបានប្រទះឃើញស្លាប់ក្នុងរថយន្តនៅក្បែរវិហារ។

ប៉ូលិសនិងរថយន្តសង្គ្រោះនៅកន្លែងកើតហេតុ

ទោះបីជាយ៉ាងណា មន្ត្រីជំនាញបានបញ្ជាក់ថា ការវាយប្រហារនេះ មិនមែនជាអំពើភេរវកម្មទេ ប៉ុន្តែវាគឺជាឧក្រិដ្ឋកម្មដែលទាក់ទងនឹងការស្អប់ខ្ពើម (Hate Crime)។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានការបាញ់ប្រហារយ៉ាងសន្ធាប់ ដោយមានស្នូរគ្រាប់កាំភ្លើងរហូតដល់ទៅ ៣០គ្រាប់។ ភ្លាមៗក្រោយកើតហេតុ ប៉ូលិសជាង ១០០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីតាំង ខណៈសាលារៀននៅក្បែរៗនោះត្រូវបានបិទទ្វារដើម្បីសុវត្ថិភាព។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា នេះជាហេតុការណ៍ដ៏រន្ធត់មួយ។

បច្ចុប្បន្ននេះ ភ្នាក់ងារ FBI កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលព័ត៌មានលម្អិត និងបញ្ជាក់ឲ្យច្បាស់អំពីមូលហេតុពិតនៅពីក្រោយការវាយប្រហារនេះ ព្រមទាំងស្វែងរកអ្នកដទៃដែលអាចមានជាប់ពាក់ព័ន្ធ។

សូមជម្រាបថា The Islamic Center of San Diego គឺជាវិហារឥស្លាមធំបំផុតមួយនៅក្នុង San Diego County ដោយមានសមាជិកជាង ៥,០០០ នាក់។

administrator

Related Articles