រុស្ស៊ី​​កំពុង​ប្រឈមនឹង​ការវាយ​ប្រហារ​សង​សឹក​​ដ៏ធំបំផុត របស់​អ៊ុយ​ក្រែន​ក្នុងឆ្នាំនេះ

រុស្ស៊ី​​កំពុង​ប្រឈមនឹង​ការវាយ​ប្រហារ​សង​សឹក​​ដ៏ធំបំផុត របស់​អ៊ុយ​ក្រែន​ក្នុងឆ្នាំនេះ

ក្រោយពីរុស្ស៊ី​បាន​វាយ​ប្រហារ​តាមអាកាស​យ៉ាងខ្លាំងក្លារយៈពេលពីរថ្ងៃចូលទៅកាន់រដ្ឋធានីកៀវ និងទីក្រុងដទៃទៀតនៃប្រទេសអ៊ុយក្រែនដោយប្រើប្រាស់ដ្រូនជាង ១ ០០០ គ្រឿង និងមីស៊ីលជាច្រើនគ្រាប់កាលពីថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនៅព្រឹកថ្ងៃចន្ទថា រុស្ស៊ីកំពុងប្រឈមនឹងការវាយប្រហារដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ខណៈដែលដ្រូនរបស់អ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៣ ១២៤ គ្រឿងត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលក្នុងសប្តាហ៍កន្លងមក។

យោងតាមសារព័ត៌មានអង់គ្លេស The Independent ចេញផ្សាយថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២៦ ការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែនទៅលើរុស្ស៊ីបានកើតឡើងនៅថ្ងៃទី ១៣ ឧសភា និងថ្ងៃទី ១៧ ឧសភា ដោយមានដ្រូនចំនួន ៥៧២ គ្រឿង និង ១ ០៥៤ គ្រឿងត្រូវបានបាញ់ទម្លាក់រៀងខ្លួន។

មន្ត្រីមូលដ្ឋានបាននិយាយកាលពីម្សិលមិញថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ត្រូវបានសម្លាប់ និង ១២ នាក់រងរបួស បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃទី ១៧ ឧសភា។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា៖ «ការឆ្លើយតបរបស់យើងចំពោះការអូសបន្លាយសង្គ្រាមរបស់រុស្ស៊ីលើការវាយប្រហារទីក្រុង និងសហគមន៍យើង វាគឺត្រឹមត្រូវទាំងស្រុង»។

នៅថ្ងៃអាទិត្យ លោក ហ្សេលេនស្គី និយាយថា៖ «ទណ្ឌកម្មរយៈពេលវែងរបស់អ៊ុយក្រែនទៅដល់តំបន់មូស្គូហើយ» ដោយសំដៅទៅលើការវាយប្រហារដោយដ្រូនចុងក្រោយបំផុតរបស់ខ្លួន ដែលបានស្រោចដល់រោងចក្រចម្រាញ់ប្រេង និងតំបន់គោលដៅផ្សេងៗទៀត។ លោកបានសរសេរសារមួយនៅលើបណ្តាញសង្គមថា៖ «យើងកំពុងប្រាប់រុស្ស៊ីយ៉ាងច្បាស់ថា រដ្ឋរបស់ពួកគេត្រូវតែបញ្ចប់សង្គ្រាម»។

administrator

Related Articles