ព្រឹកចូលឆ្នាំថ្មី ប្ដីតាមទាន់ប្រពន្ធលួចមានសាហាយ ចាក់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព្រឹកចូលឆ្នាំថ្មី ប្ដីតាមទាន់ប្រពន្ធលួចមានសាហាយ ចាក់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព្រៃវែង៖ ក្នុងពេលដ៏សែនភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ បុរសម្នាក់បានចាក់សម្លាប់ប្រុសសាហាយ និងចាក់ប្រពន្ធរបួសធ្ងន់ ក្រោយតាមទាន់ឃើញនាងកំពុងលួចជួបគ្នានៅពេលយប់។

កន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅវេលាជិតភ្លឺ ថ្ងៃទី១៤ មេសា នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បុរសឈ្មោះ មឿន ចិត្ត (៤៥ឆ្នាំ) បានចាក់សម្លាប់ អេង លន់ (៤០ឆ្នាំ) ដែលជាសាហាយ និងចាក់ប្រពន្ធឈ្មោះ ស្បោង គុយគី (៤១ឆ្នាំ) ឱ្យរបួសធ្ងន់។

តាមការសារភាពរបស់ជនសង្ស័យ គាត់បានសង្ស័យប្រពន្ធក្បត់ជាយូរមកហើយ។ នៅវេលាម៉ោង ២:៥០នាទី ពេលភ្ញាក់ពីដេក ឃើញប្រពន្ធបាត់ ទើបចេញរក ហើយបានឃើញនាងកំពុងនៅជាមួយប្រុសសាហាយនៅក្បែរគុម្ភឫស្សីខាងក្រោយផ្ទះ។ ក្តៅក្រហាយចិត្ត គាត់ក៏យកកាំបិតចាក់ទាំងពីរនាក់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក។ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសាកសពប្រុសសាហាយត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ។

administrator

Related Articles