ព័ត៌មានអន្ដរជាតិ

ថៃប្ដូរមេបញ្ជាការព្រំដែន ១៨នាក់ ក្រោយជម្លោះពាក្យសម្ដីជាមួយទាហានកម្ពុជា

ថៃបានសម្រេចដកតំណែងមេបញ្ជាការកងកម្លាំងពិសេសព្រំដែនចំនួន ១៨នាក់ ក្រោយមានជម្លោះពាក្យសម្ដីជាមួយទាហានកម្ពុជានៅតំបន់ព្រំដែនថ្មដា។ ជម្លោះនេះកើតឡើងនៅថ្ងៃទី២៦ មីនា ឆ្នាំ២០២៦ នៅច្រកព្រំដែនថ្មដា ដោយមានហេតុផលពីការដាក់ទង់ជាតិថៃលើទូកុងតឺន័រ។ ការប៉ះទង្គិចនេះបានធ្វើឲ្យមានការតតាំងគ្នាតាមរយៈពាក្យសម្ដី និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម។ យោងតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២៦ វរសេនីយ៍ឯក Thammanoon Wanna ដែលជាមេបញ្ជាការកងកម្លាំងពិសេសខេត្តត្រាត ត្រូវបានដកតំណែង…

ត្រាំអះអាង៖ អ៊ីរ៉ង់ត្រូវការពេលដល់២០ឆ្នាំដើម្បីស្ដារប្រទេស និងប្រកាសដកទ័ពអាមេរិកក្នុង២-៣សប្ដាហ៍ទៀត

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា ប្រទេសអ៊ីរ៉ង់អាចត្រូវការពេលពី១៥ទៅ២០ឆ្នាំ ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធយោធាដែលត្រូវបានបំផ្លាញដោយសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ តាមការបញ្ជាក់របស់លោកត្រាំ ដែលយោងតាម Times of Israel កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សកម្មភាពយោធានេះបានធ្វើឱ្យអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងបាត់បង់សមត្ថភាពប្រតិបត្តិការសំខាន់ៗ។ លោកបានអះអាងថា៖…

អ៊ីរ៉ង់គំរាមវាយអ៊ុយក្រែន ចោទថាជួយអាមេរិក-អ៊ីស្រាអែល ប៉ុន្តែគេបដិសេធទាំងស្រុង

អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានចោទប្រកាន់អ៊ុយក្រែនថាជួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងការវាយប្រហារទីក្រុងតេហេរ៉ង់។ ការចោទប្រកាន់នេះបានកើតឡើងតាមរយៈលិខិតផ្ញើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មន្ត្រីអ៊ីរ៉ង់លោក Ebrahim Azizi បានបន្លឺពាក្យសម្តីធ្ងន់ៗថា ទឹកដីអ៊ុយក្រែនបានក្លាយជា «គោលដៅស្របច្បាប់» សម្រាប់ការវាយបកសងសឹក។ ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ុយក្រែនបានបដិសេធភ្លាមៗ ដោយចាត់ទុកថាជាពាក្យកុហកទាំងស្រុង។ អ្នកនាំពាក្យអ៊ុយក្រែនបានរំឮកថា អ៊ីរ៉ង់ផ្ទាល់ទេដែលបានផ្គត់ផ្គង់ដ្រូនជាង…

ត្រាំប្រកាសថា អាមេរិកនឹងដកទ័ពពីអ៊ីរ៉ង់ក្នុងរយៈពេល ២-៣ សប្ដាហ៍ទៀត

វ៉ាស៊ីនតោន – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីអ៊ីរ៉ង់ក្នុងរយៈពេល ២-៣ សប្ដាហ៍ទៀត បន្ទាប់ពីបញ្ចប់ប្រតិបត្តិការយោធាដោយជោគជ័យ។ ក្នុងសន្និសីទកាសែតនៅសេតវិមាន លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖ «គោលដៅចម្បងរបស់យើងគឺការរារាំងមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយគោលដៅនេះបានសម្រេចហើយ។ យើងកំពុងបញ្ចប់កិច្ចការនេះ ហើយសហរដ្ឋអាមេរិកនឹងចាកចេញក្នុងរយៈពេលប្រហែលពីរសប្ដាហ៍ ឬបីសប្ដាហ៍ទៀត»។ លោកត្រាំបានសង្កត់ធ្ងន់ថា ការដកទ័ពនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ឡើយ។…

អ៊ីរ៉ង់ព្រមានវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក រួមមាន Google និង Apple

កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខប្រកាសព្រមានយ៉ាងចំថា ពួកគេនឹងវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់យល់ថា អាមេរិក និងអ៊ីស្រាអែលនៅតែបន្តតាមព្យាបាទដល់ថ្នាក់ដឹកនាំកំពូលៗរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Tasnim ការវាយបកសងសឹកនេះអាចនឹងចាប់ផ្តើមឡើងភ្លាមៗនៅយប់ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដែលធ្វើឲ្យមហាជនមានការព្រួយបារម្ភជាខ្លាំង។ ក្នុងស្ថានភាពដ៏ស្រួចស្រាវនេះ កងកម្លាំងអ៊ីរ៉ង់ថែមទាំងបានប្រកាសអាសន្នឲ្យប្រជាជន ក៏ដូចជាបុគ្គលិកដែលរស់នៅ ឬធ្វើការក្នុងចម្ងាយមួយគីឡូម៉ែត្រជុំវិញទីតាំងរបស់ក្រុមហ៊ុនអាមេរិកទាំងនោះ ឲ្យប្រញាប់ជម្លៀសខ្លួនចេញជាបន្ទាន់ដើម្បីសុវត្ថិភាព។…

ហ៊ូធីចាប់ផ្ដើមវាយប្រហារច្រកសមុទ្រក្រហម គំរាមកំហែងផ្លូវដឹកជញ្ជូនសកល

ភ្នំពេញ៖ ច្រកសមុទ្រយុទ្ធសាស្ត្រ បាប អែលម៉ាន់ដេប (Bab el-Mandeb) ដែលជាច្រកទ្វារភាគខាងត្បូងនៃសមុទ្រក្រហម កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការបិទបន្ទាប់ពីក្រុមហ៊ូធី (Houthi) នៅយេម៉ែនបានប្រកាសចូលរួមក្នុងសង្គ្រាមតំបន់ជាផ្លូវការ។ តាមការរាយការណ៍ចុះផ្សាយដោយ msn ការចូលរួមរបស់កងកម្លាំងហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងបើកតំបន់សង្គ្រាមថ្មីមួយទៀតនៅក្នុងជម្លោះមជ្ឈិមបូព៌ា។ នេះបានរុញច្រានច្រកសមុទ្រសំខាន់នេះចូលទៅក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់មិនធ្លាប់មានពីមុនមក។ ការប្រកាសរបស់ហ៊ូធីអំពីការបាញ់មីស៊ីល និងយន្តហោះដ្រូនប្រឆាំងនឹងអ៊ីស្រាអែល គឺជាការកើនឡើងដ៏គួរឲ្យព្រួយបារម្ភ។ នេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែ…

អាកាសយានដ្ឋាន Palm Beach ប្តូរឈ្មោះទៅជា ‘ត្រាំ’ ដោយអភិបាលផ្លរីដា

អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានចុះហត្ថលេខាលើ​ក្រឹតច្បាប់មួយ​នៅ​ថ្ងៃចន្ទទី៣០ ខែមីនា ដើម្បីប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Palm Beach ទៅជា “អាកាសយានដ្ឋានអន្តរជាតិ ដូណាល់ ត្រាំ”។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការអនុម័តរបស់រដ្ឋផ្លរីដា កាលពីឆ្នាំមុនលើផែនការបរិច្ចាគអចលនទ្រព្យមួយក្នុងទីក្រុង Miami សម្រាប់ទីតាំងបណ្ណាល័យប្រធានាធិបតីរបស់លោកត្រាំ។ អាកាសយានដ្ឋានអន្តរជាតិ Palm Beach…

ត្រាំគំរាមអ៊ីរ៉ង់ថ្មី៖ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល បើមិនព្រមព្រៀង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែងរបស់ខ្លួនទៅកាន់អ៊ីរ៉ង់ ដោយប្រកាសថា ទីក្រុងតេហេរ៉ង់នឹងទទួលរងការវាយប្រហារមហន្តរាយប្រសិនបើពួកគេបដិសេធកិច្ចព្រមព្រៀង។ តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣០ មីនា ២០២៦ ត្រាំបានសរសេរយ៉ាងច្បាស់ថា៖ “យើងនឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀងណាមួយក្នុងពេលឆាប់ៗនេះទេ។” លោកបន្តគំរាមថា អ៊ីរ៉ង់នឹងរងការបំផ្លាញកាន់តែធ្ងន់ធ្ងរប្រសិនបើច្រកសមុទ្រ Hormuz មិនបើកឡើងវិញជាបន្ទាន់។ ការគំរាមនេះមានភាពខ្លាំងក្លាជាងមុន…

ណេតាន់យ៉ាហ៊ូអះអាង៖ សង្គ្រាមអ៊ីរ៉ង់សម្រេចគោលដៅជាងពាក់កណ្តាល ប៉ុន្តែមិនកំណត់ពេលបញ្ចប់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃចន្ទថា សង្គ្រាមនៅអ៊ីរ៉ង់បានសម្រេចគោលដៅជាងពាក់កណ្តាលហើយ ប៉ុន្តែគាត់បដិសេធកំណត់ពេលវេលាច្បាស់លាស់ថាតើពេលណាវានឹងបញ្ចប់។ យោងតាមរបាយការណ៍ពី CNA និង AFP កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកណេតាន់យ៉ាហ៊ូបានផ្តល់សម្ភាសន៍ដល់អ្នកផ្សាយព័ត៌មានអាមេរិក Newsmax ដោយបញ្ជាក់ថា៖ «វាពិតជាហួសពីចំណុចកណ្តាលហើយ។ ប៉ុន្តែខ្ញុំមិនចង់កំណត់ពេលវេលាលើសង្គ្រាមនេះនោះទេ»។ លោកបន្ថែមថា៖…

ណេតាន់យ៉ាហ៊ូប្រកាសថា អ៊ីស្រាអែលនឹងបន្តវាយលីបង់ ទោះអាមេរិក-អ៊ីរ៉ង់ឈប់វាយគ្នាក៏ដោយ

សភាពការណ៍នៅមជ្ឈិមបូព៌ាកំពុងតែក្លាយទៅជាស្មុគស្មាញថែមទៀត បន្ទាប់ពីលោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសយ៉ាងច្បាស់លាស់ទៅកាន់រដ្ឋាភិបាលអាមេរិកថា ទោះបីជាក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយក៏ដោយ ក៏អ៊ីស្រាអែលនឹងមិនបញ្ឈប់ការវាយប្រហារយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ឡើយ។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Anadolu ដែលចុះផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកណេតាន់យ៉ាហ៊ូបានបញ្ជាក់ក្នុងកិច្ចពិភាក្សាផ្ទៃក្នុងថា គោលដៅចម្បងរបស់អ៊ីស្រាអែលគឺត្រូវតែដេញក្រុមហេសបូឡាឲ្យចេញឆ្ងាយពីព្រំដែន រហូតដល់ហួសទន្លេ Litani ទើបលោកអស់ចិត្ត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលបានបង្ហើបថា…