ព័ត៌មានអន្ដរជាតិ

អាមេរិកអនុញ្ញាត Nvidia លក់ឈីប H200 ដល់ក្រុមហ៊ុនចិន១០ តែទីក្រុងប៉េកាំងនៅស្ទាក់ស្ទើរ

សហរដ្ឋអាមេរិកបានបើកភ្លើងខៀវឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីបទំនើប H200 ទៅឱ្យក្រុមហ៊ុនចិនប្រមាណ ១០ រួមមាន Alibaba, Tencent, ByteDance និង JD.com។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ។ ទោះបីមានការអនុម័តបែបនេះក្ដី Nvidia មិនទាន់បានដឹកជញ្ជូនណាមួយទៅឱ្យចិននៅឡើយទេ ខណៈភាគីចិននៅតែប្រុងប្រយ័ត្នចំពោះការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក ដោយងាកទៅពង្រឹងផលិតកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសបន្ទះឈីបបញ្ញាសិប្បនិម្មិត…

ចិនរុញបើកច្រកហ័រមូហ្សវិញ ក្រោយជំនួបត្រាំ-ស៊ី អំពាវនាវបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់

ក្រសួងការបរទេសចិននៅថ្ងៃសុក្រទី១៥ ឧសភា បានជំរុញឱ្យមានការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ ខណៈជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងបានបិទបញ្ចប់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ក្រសួងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ ដោយមិននិយាយចំឈ្មោះច្រកហ័រមូហ្សថា៖ «ផ្លូវដឹកជញ្ជូន គួរតែបើកឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ…

មហន្តរាយស្បៀង! ជនជាតិស៊ូដង់ជាង ៤០% កំពុងស្រេកឃ្លានធ្ងន់ធ្ងរ បង្ខំហូបស្លឹកឈើ និងស្បែកសត្វរស់

វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោកកំពុងកើតឡើងនៅប្រទេសស៊ូដង់ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលបីឆ្នាំ បានធ្វើឱ្យប្រជាជនជាង ៤០% ពោលគឺជិត ១៩,៥ លាននាក់ កំពុងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍របស់អង្គការចាត់ថ្នាក់សន្តិសុខស្បៀង (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សរាប់រយពាន់នាក់ និងបង្ខំឱ្យប្រជាជនរាប់លាននាក់ភៀសខ្លួនបាត់បង់ទីជម្រក។ របាយការណ៍បញ្ជាក់ថា តំបន់ចំនួន…

ត្រាំផ្ញើសារដាក់តៃវ៉ាន់៖ កុំប្រកាសឯករាជ្យ! «ខ្ញុំមិនចង់ធ្វើដំណើរ ៩ ៥០០ម៉ាយ ទៅវាយគ្នាទេ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងខ្លាំងដល់តៃវ៉ាន់ កុំឱ្យប្រកាសឯករាជ្យ ខណៈលោកសង្ស័យថាតើអាមេរិកគួរប្រថុយនឹងជម្លោះយោធាដ៏ធំមួយនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីការពារកោះនេះឬទេ។ បន្ទាប់ពីបញ្ចប់ជំនួបកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំងជាមួយមេដឹកនាំចិន លោក ស៊ី ជីនភីង កាលពីថ្ងៃទី១៥ ឧសភា លោក ត្រាំ បានផ្តល់បទសម្ភាសន៍ជាមួយ Fox News ដោយផ្ញើសារយ៉ាងដាច់ដាច់ទៅកាន់ទីក្រុងតៃប៉ិ។ «ខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់និយាយថា…

ខ្យល់ព្យុះដ៏កាចសាហាវ​ឆក់យកជីវិតមនុស្ស១១១នាក់​ក្នុងរដ្ឋឥណ្ឌា Uttar Pradesh

ខ្យល់ព្យុះដ៏សាហាវព្រៃផ្សៃមួយ​បានវាយលុកចូលទៅកាន់រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា​ក្នុងសប្តាហ៍នេះ​ដោយបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ១១១នាក់​ឯង។ យោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ព្យុះកំណាចនេះ បានបោកសន្ធាប់លើប្រទេសឥណ្ឌា តាំងតែពីថ្ងៃពុធមកម្ល៉េះ ដោយបង្កទាំងជាបាតុភូតផ្គររន្ទះផងដែរ។ វានាំមកជាមួយនូវកម្លាំងខ្យល់បក់ខ្លាំង បោកបំប៉ើងដំបូលផ្ទះ បំបាក់ដើមឈើធំៗ និងផ្តួលរំលំបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិសនី…

រូប៊ីយ៉ូ ប្រាប់ចិនឲ្យជួយគ្រប់គ្រងឥរិយាបថអ៊ីរ៉ង់ ក្នុងឈូងសមុទ្រ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនកំពុងសង្ឃឹមខ្លាំងថា ចិននឹងដើរតួនាទីយ៉ាងសកម្មជាងមុន ក្នុងការជួយសម្រួលភាពតានតឹងជាមួយអ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃទី១៣ ខែឧសភា លោក រូប៊ីយ៉ូ បានគូសបញ្ជាក់ថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីក្រុងតេហេរ៉ង់ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសន្តិសុខក្នុងតំបន់ឲ្យមានស្ថិរភាព។ តាមរយៈការជំរុញនេះ អាមេរិកចង់ឃើញចិនចូលរួមដោយផ្ទាល់…

សេតវិមានផ្សាយបញ្ជីមុខម្ហូបពិសេស ដែលលោក ស៊ី និង ត្រាំ ទទួលទានជាមួយគ្នា ក្នុងវិមាន Zhongnanhai

នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ក្នុងប្រទេសចិន ប្រធានាធិបតីអាមេរិករូបនេះ និងប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានទៅទស្សនាវិមាន Zhongnanhai ដោយផឹកតែ និងទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នា។ ស្របពេលដែលពិភពលោកផ្តោតខ្លាំងលើខ្លឹមសារនៃការជជែកពិភាក្សា ក៏ដូចជាសកម្មភាពរបស់លោកត្រាំ ប៉ុន្តែសេតវិមានបែរជាបង្ហាញពីបញ្ជីមុខម្ហូបពេលថ្ងៃត្រង់ ដែលមេដឹកនាំទាំងពីរទទួលទានទៅវិញ។ យោងតាមការបង្ហោះរបស់សេតវិមាន និងផ្សាយដោយកាសែត New…

ថៃដាក់ខេត្ត៣៧ ចូលក្នុងបញ្ជីហានិភ័យខ្ពស់គ្រោះទឹកជំនន់ ទោះក្នុងខែប្រាំង!

បាងកក៖ ទោះបីជាមិនទាន់ផុតខែប្រាំងក៏ដោយ ក៏ប្រទេសថៃបានចេញការព្រមានជាបន្ទាន់ ឲ្យខេត្តចំនួន ៣៧ ប្រុងជើងការខ្ពស់ និងដាក់ខេត្តទាំងនោះចូលក្នុងបញ្ជីហានិភ័យនៃគ្រោះទឹកជំនន់ ដោយសារតែឥទ្ធិពលព្យុះភ្លៀងខ្លាំង ដែលនឹងបោកបក់នៅចុងសប្តាហ៍នេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ខេត្តទាំង ៣៧ នេះប្រឈមនឹងគ្រោះទឹកជំនន់ខ្ពស់ ដែលបណ្តាលមកពីបម្រែបម្រួលនៃប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងក្លាមួយ…

ត្រាំ៖ ស៊ី សន្យាមិនផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ក្រោយជំនួបកំពូលប៉េកាំង

សង្គ្រាមអ៊ីរ៉ង់បានក្លាយជាប្រធានបទស្នូលក្នុងជំនួបទល់មុខជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។ ក្រោយបញ្ចប់ជំនួប លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា លោក ស៊ី បានសន្យាយ៉ាងច្បាស់ថានឹងមិនបញ្ជូនយុទ្ធភ័ណ្ឌទៅឲ្យអ៊ីរ៉ង់ឡើយ។…

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី ប្រកាសឲ្យរដ្ឋមានសិទ្ធិផ្តាច់មុខលើអាវុធ ក្រោមសម្ពាធអាមេរិក

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ INA បានផ្សាយថា នាយករដ្ឋមន្ត្រីថ្មី លោក Ali al-Zaidi ដែលរដ្ឋាភិបាលរបស់លោកត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា បានប្តេជ្ញាធានាថា រដ្ឋនឹងមានសិទ្ធិផ្តាច់មុខលើការគ្រប់គ្រងអាវុធ ចំពេលមានសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកក្នុងការរំសាយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។ អ៊ីរ៉ាក់តែងតែស្ថិតក្នុងស្ថានភាពលំបាកក្នុងការរក្សាតុល្យភាពរវាងឥទ្ធិពលប្រជែងគ្នានៃសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន គឺអ៊ីរ៉ង់ និងអាមេរិក។ ទីភ្នាក់ងារ INA បានស្រង់សម្តីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សភាថា កម្មវិធីនយោបាយរដ្ឋាភិបាលរបស់លោក…