ព័ត៌មានអន្ដរជាតិ

លោក ត្រាំ សរសើរមិនដាច់ពីមាត់ តែលោក ស៊ី មិនញញឹមដាក់ មិនសរសើរវិញសូម្បីតែមួយម៉ាត់

ក្នុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំមហាអំណាចកំពូលទាំងពីរនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៦ ពិភពលោកបានតាមដានយ៉ាងដកដង្ហើមធំចំពោះសាច់រឿងដែលខុសគ្នាទាំងស្រុងរវាងមេដឹកនាំទាំងពីរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់អស់រយៈពេលជាង១០សប្តាហ៍ បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង។ នៅពេលបើកការសន្ទនា លោក ត្រាំ បានលើកសរសើរលោក ស៊ី ម្តងហើយម្តងទៀត…

លោក ពូទីន ហោះទៅប៉េកាំងជួបលោក ស៊ី ជិនពីង ក្រោយសន្ទនាក្ដៅគគុកជាមួយ ត្រាំ

ពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់លើក្រុងប៉េកាំង ខណៈមានរបាយការណ៍ថា លោក វ៉្លាឌីមៀរ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី២០ ឧសភាខាងមុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បញ្ចប់កិច្ចពិភាក្សាយ៉ាងក្ដៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន South China Morning…

ថៃប្រកាសអាសន្ន! ខេត្តភេចប៊ូរ៉ុន ប្រឈមទឹកជំនន់ និងបាក់ដីធ្ងន់ធ្ងរ ដោយសារព្យុះភ្លៀងកម្លាំងខ្លាំង

ខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងបាក់ដីធ្ងន់ធ្ងរ ដោយសារឥទ្ធិពលព្យុះភ្លៀងដែលវាយប្រហារនៅចុងសប្តាហ៍នេះ។ តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom…

ត្រាំផ្ដាច់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់ ក្រោយចិនយល់ព្រមបិទផ្លូវអាវុធនុយក្លេអ៊ែរ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការថា លោកលែងចង់បន្តការអត់ធ្មត់ជាមួយអ៊ីរ៉ង់ទៀតហើយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងរាជធានីប៉េកាំង ក្នុងជំនួបកំពូលជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង។ មេដឹកនាំមហាអំណាចទាំងពីរបានឯកភាពគ្នាថា មិនត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយទាមទារឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់។…

រដ្ឋមន្ត្រីការបរទេសអាមេរិក រូប៊ីយ៉ូ បញ្ជាក់ជំហរមិនប្រែប្រួលលើតៃវ៉ាន់ ក្រោយជំនួបកំពូលចិន-អាមេរិក

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាមួយប្រធានាធិបតីដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានចេញមុខបញ្ជាក់ជាថ្មីថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកោះតៃវ៉ាន់ គឺនៅតែមិនមានការផ្លាស់ប្តូរឡើយ។

រុស្ស៊ីវាយអ៊ុយក្រែនខ្លាំងបំផុត! ដ្រូនជាង១ពាន់គ្រឿងត្រឹម២ថ្ងៃ ផ្ទុញពីពូទីនថាសង្គ្រាមជិតចប់

រុស្ស៊ីបានវាយប្រហារតាមអាកាសដ៏ធំបំផុតមិនធ្លាប់មានលើអ៊ុយក្រែនក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ដោយប្រើដ្រូនជាង ១,៥៦៧ គ្រឿង និងមីស៊ីលជាច្រើនគ្រាប់ វាយប្រហាររដ្ឋធានីកៀវ និងទីក្រុងដទៃទៀត បណ្ដាលឲ្យជនស៊ីវិលស្លាប់យ៉ាងហោចណាស់ ២៧នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងថា រុស្ស៊ីបានបាញ់ដ្រូនចំនួន ១ ៥៦៧គ្រឿង ចាប់តាំងពីដើមថ្ងៃពុធ ដែលនេះជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីសង្គ្រាមចាប់ផ្ដើមជាង ៤ឆ្នាំមក។…

វៀតណាម​ប្រកាស​ឱ្យ​ប្រជាជន និង​អាជីវកម្ម​សន្សំសំចៃអគ្គិសនី បន្ទាប់ពី​ការប្រើប្រាស់​ហក់ឡើង​ខ្ពស់កំណត់ត្រា

រាជធានីហាណូយ៖ រដ្ឋាភិបាលវៀតណាមបានអំពាវនាវជាបន្ទាន់ដល់គ្រួសារ និងអាជីវកម្មទូទាំងប្រទេសឱ្យសន្សំសំចៃថាមពលអគ្គិសនី បន្ទាប់ពីការប្រើប្រាស់បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃ ដោយសារតែរលកកម្ដៅដ៏ខ្លាំងកំពុងវាយប្រហារប្រទេសនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនថាមពលរដ្ឋ EVN បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីនៅថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់ ១,១ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលជាកម្រិតប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ គួរបញ្ជាក់ថា ថាមពលដើរដោយធ្យូងថ្មបានរួមចំណែក ៥៣,៤% នៃផលិតកម្មអគ្គិសនីក្នុងអំឡុងពេលម៉ោងប្រើប្រាស់កំពូល…

អាមេរិកលុបចោលផែនការបញ្ជូនកងទ័ព៤,០០០នាក់ទៅប៉ូឡូញ ក្រោយខ្វែងគំនិតជាមួយអឺរ៉ុប

មន្ទីរបញ្ចកោណអាមេរិកបានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានលុបចោលផែនការបញ្ជូនទ័ពចំនួន៤,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ។ ការសម្រេចចិត្តនេះបានកើតឡើងដោយគ្មានការជូនដំណឹងជាមុន សូម្បីតែសមាជិកសភាអាមេរិកផ្ទាល់ក៏មិនទាន់ទទួលបានព័ត៌មានជាផ្លូវការដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ការលុបចោលផែនការនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកទើបតែប្រកាសដកទ័ពចំនួន៥,០០០នាក់ចេញពីអាល្លឺម៉ង់ កាលពីពីរសប្តាហ៍មុន។ ភាពតានតឹងនេះកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងលោក ដូណាល់ ត្រាំ និងបណ្តាប្រទេសអឺរ៉ុប ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់។ លោកត្រាំហាក់មានការខឹងសម្បារដែលសម្ព័ន្ធមិត្តអឺរ៉ុបមិនព្រមចូលរួមជួយអាមេរិកក្នុងសង្គ្រាមនេះ។ មន្ត្រីអាមេរិកបានបង្ហើបថា…

លោក Vance បង្ហើបថា ការចរចាជាមួយអ៊ីរ៉ង់កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខប្រកាសឱ្យដឹងថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែមានការរីកចម្រើនជាវិជ្ជមាន បើទោះបីជាមានការប៉ះទង្គិចគ្នាលើសំណើចុងក្រោយក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦។ ការលើកឡើងរបស់លោក Vance…

នាយករដ្ឋមន្ត្រីឡេតូនី លាលែងតំណែង ក្រោយវិបត្តិដ្រូនអ៊ុយក្រែនធ្លាក់ក្នុងដែនអាកាស

វិបត្តិនយោបាយផ្ទុះឡើងក្នុងប្រទេសឡេតូនី បន្ទាប់ពីនាយករដ្ឋមន្ត្រី Evika Silina បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី១៤ ខែឧសភា ដែលនាំឲ្យរដ្ឋាភិបាលចម្រុះដួលរលំ ត្រឹមតែប៉ុន្មានខែមុនការបោះឆ្នោតជាតិខែតុលា។ លោកស្រី Silina ដែលកាន់អំណាចតាំងពីឆ្នាំ២០២៣ បានថ្លែងតាមទូរទស្សន៍ថា៖ «ខ្ញុំលាលែងពីតំណែង ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ»។ ការសម្រេចចិត្តនេះកើតឡើងក្រោយពេលរដ្ឋមន្ត្រីការពារជាតិ Andris Spruds ត្រូវបានដកហូតតំណែង ជុំវិញការដោះស្រាយបញ្ហាដ្រូនអ៊ុយក្រែនចំនួន២គ្រឿង ដែលត្រូវបានប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចរុស្ស៊ីបង្វែរទិសហោះចូលដែនអាកាសឡេតូនី…