ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសមិនត្រូវការជំនួយចិន បញ្ចប់សង្គ្រាមអ៊ីរ៉ង់ មុនហោះទៅប៉េកាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់មុនពេលហោះទៅកាន់ទីក្រុងប៉េកាំងថា លោកមិនត្រូវការជំនួយពីមេដឹកនាំចិន លោក ស៊ី ជីនពីង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោកត្រាំបាននិយាយថា៖ «ខ្ញុំគិតថា យើងមិនចាំបាច់ត្រូវការជំនួយអ្វីឡើយ ចំពោះរឿងអ៊ីរ៉ង់។ យើងនឹងឈ្នះតាមមធ្យោបាយណាមួយ មិនថាដោយសន្តិវិធី ឬតាមវិធីផ្សេងនោះទេ»។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងលើកនេះ…

អាមេរិក-ដាណឺម៉ាក ចរចាបង្កើតមូលដ្ឋានទ័ពថ្មី៣កន្លែងលើកោះគ្រីនឡែន

សហរដ្ឋអាមេរិក និងដាណឺម៉ាក កំពុងចរចាគ្នាដើម្បីបើកមូលដ្ឋានយោធាថ្មីចំនួន៣កន្លែងទៀតនៅភាគខាងត្បូងកោះគ្រីនឡែន បន្ទាប់ពីមានភាពតានតឹងពីការគំរាមកំហែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់ចង់ដណ្តើមយកកោះនេះដោយកម្លាំងយោធា។ នេះបើយោងតាមរបាយការណ៍របស់ BBC កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ភាគីទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង ព្រោះខ្លាចការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី និងចិននៅក្នុងតំបន់អាកទិក។ សេតវិមានបានបញ្ជាក់ពីកិច្ចចរចាកម្រិតខ្ពស់ជាមួយគ្រីនឡែន និងដាណឺម៉ាក…

វៀតណាមសុំអាមេរិកបើកផ្លូវកប៉ាល់ដឹកប្រេង ២លានបារែលឆ្លងច្រកហ័រមូហ្ស

ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PVOIL បានស្នើទៅកងទ័ពជើងទឹកអាមេរិកឱ្យបើកផ្លូវកប៉ាល់ដឹកប្រេង Agio Fanourios I នៅច្រកសមុទ្រហ័រមូហ្ស ដើម្បីដឹកប្រេងឆៅពីអ៊ីរ៉ាក់ទៅផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេង Nghi Son នៅវៀតណាម។ កប៉ាល់ដែលផ្ទុកប្រេងប្រមាណ ២លានបារែល ធ្លាប់ត្រូវបានកងទ័ពអាមេរិកបញ្ជាឱ្យបត់ត្រឡប់ក្រោយវិញ កាលពីថ្ងៃទី១០ ឧសភា ដោយសារវិធានការបិទខ្ទប់ការដឹកជញ្ជូនទៅកាន់កំពង់ផែអ៊ីរ៉ង់។ ទោះជាយ៉ាងណា អាមេរិកបានបញ្ជាក់ថា ការនាំចេញប្រេងពីប្រទេសដទៃក្នុងឈូងសមុទ្រពែរ្ស…

ត្រាំមកដល់ប៉េកាំងហើយ! ជួបស៊ីជិនពីងដោះស្រាយសេដ្ឋកិច្ច និងជម្លោះអន្តរជាតិ​​

នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ដំណើរទស្សនកិច្ចនេះជាលើកដំបូងរបស់មេដឹកនាំអាមេរិកមកជួបដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររបស់ខ្លួន ចាប់តាំងពីលោកត្រឡប់មកកាន់តំណែងក្នុងអាណត្តិទី២។ យោងតាម Reuters ការធ្វើដំណើរនេះកើតឡើងចំពេលលោក ត្រាំ កំពុងជួបបញ្ហាផ្ទៃក្នុងខ្លាំង ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឱ្យប្រជាប្រិយភាពធ្លាក់ចុះ…

លោក ត្រាំ សន្យាពង្រឹងចំណងមិត្តភាពជាមួយចិន ក្រោយជំនួបកំពូលនៅប៉េកាំង

នៅក្នុងជំនួបកំពូលដ៏មានសារសំខាន់នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែឧសភា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយលើកឡើងថានឹងឈានទៅរកកម្រិតដ៏ល្អប្រសើរមួយដែល «មិនធ្លាប់មានពីមុនមក»។ តាមការផ្សាយរបស់ Al Jazeera លោក ត្រាំ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ី ជីនពីង និងបានពណ៌នាថា គណៈប្រតិភូអាមេរិកដែលរួមដំណើរជាមួយលោកលើកនេះ…

កូរ៉េខាងត្បូងសម្រេចផ្អាកទទួលពលករថៃ ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ក្រោយរត់ចោលថៅកែយ៉ាងច្រើន

ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកទទួលពលករថៃ រយៈពេលមួយឆ្នាំ ព្រមទាំងដាក់ពលករមកពី ៤ ខេត្ត ចូលក្នុងបញ្ជីខ្មៅ ដោយសារតែពួកគេបានគេចវេស មិនព្រមទៅធ្វើការ និងរត់ចោលថៅកែ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មរបស់សហគ្រាសកូរ៉េ។ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានការងារ ក្រោមក្រសួងការងារថៃ ដែលផ្សាយដោយ Khaosod នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ពលករដែលជាប់ក្នុងបញ្ជីខ្មៅរបស់កូរ៉េខាងត្បូង…

លោក ត្រាំ ផ្តោតតែលើការបញ្ចប់នុយក្លេអ៊ែរអ៊ីរ៉ង់ មិនខ្វល់ពីសេដ្ឋកិច្ចប្រជាជន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា លោកនឹងមិនយកការលំបាកផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិកមកពិចារណាឡើយ ក្នុងការសម្រេចចិត្តឈានទៅបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា លោក ត្រាំ បានថ្លែងប្រាប់អ្នកកាសែតមុនពេលចាកចេញពីសេតវិមានទៅកាន់ប្រទេសចិនថា៖ «រឿងដ៏សំខាន់តែមួយគត់ដែលជំរុញចិត្តខ្ញុំ នោះគឺយើងមិនអាចបណ្ដោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ»។ លោកបានសង្កត់ធ្ងន់ថា ការរារាំងទីក្រុងតេហេរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ គឺជាអាទិភាពខ្ពស់បំផុត ដោយលោកមិនបានយកស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក ឬកត្តាផ្សេងទៀតមកពិចារណាឡើយ។…

អង់គ្លេស​ប្រកាស​បញ្ជូន​កម្លាំង​ទ័ព​ដ៏​ធំ​ការពារ​ច្រក​សមុទ្រ​ហ័រមូស

ចក្រភពអង់គ្លេស បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃអង្គារនេះ​ថា ខ្លួន​នឹង​ចូលរួម​បេសកកម្ម​ពហុជាតិសាសន៍​ដើម្បី​ធានា​សុវត្ថិភាព​ដឹកជញ្ជូន​នៅ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​បញ្ជូន​ឧបករណ៍​រុករក​មីន​ស្វ័យប្រវត្តិ យន្តហោះ​ចម្បាំង Typhoon និង​នាវា​ចម្បាំង HMS Dragon។ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អង់គ្លេស លោក John Healey បាន​ប្រកាស​ប្តេជ្ញាចិត្ត​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​សមភាគី​ជាង ៤០​ប្រទេស ហើយ​នឹង​ចាប់ផ្តើម​ដំណើរការ​ពេល​លក្ខខណ្ឌ​ត្រូវ​បាន​អនុញ្ញាត។ លោក Healey លើក​ឡើង​ថា​៖…

ព្រមាន! កូរ៉េខាងជើងដាក់ទោសធ្ងន់ដល់អ្នកគេចវេះយោធា ឪពុកម្តាយជាប់គុកជំនួសកូន

កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលមាន៨ជំពូក និង២០មាត្រា។ តែតើអ្នកដឹងទេថា នៅលើពិភពលោកមានប្រទេសណាខ្លះដាក់ទោសធ្ងន់ធ្ងរជាងគេចំពោះអ្នកគេចវេះកាតព្វកិច្ចយោធា? ចម្លើយគឺ **កូរ៉េខាងជើង!** ប្រទេសនេះមានកម្មវិធីកាតព្វកិច្ចយោធាចាប់បង្ខំដែលយូរបំផុតនៅលើពិភពលោក។ ក្រោមគោលនយោបាយ សុងហ្គុន (យោធាជាចម្បង) រដ្ឋបានប្រើប្រព័ន្ធកែនទ័ពដើម្បីរក្សាកម្លាំងទ័ពសកម្មចន្លោះពី ១.២ ដល់ ១.៣ លាននាក់…

ព្យុះភ្លៀងថ្មីវាយប្រហារថៃសារជាថ្មី ក្រោយព្យុះចាស់បំផ្លាញដំបូលផ្ទះនិងរថយន្តរាប់សិបគ្រឿង

ព្យុះភ្លៀងដ៏ខ្លាំងក្លាមួយទៀតកំពុងបោះពួយឆ្ពោះទៅកាន់ប្រទេសថៃ ដែលនឹងបោកបក់លើប្រទេសនេះចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈព្យុះចាស់ទើបតែបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ ជាពិសេសនៅក្នុងខេត្ត Ubon Ratchathani ។ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ ដែលដកស្រង់ដោយសារព័ត៌មាន Bangkok Post ផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងវាយប្រហារនៅតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូងនៃប្រទេសថៃ។…