វៀតណាមសុំអាមេរិកបើកផ្លូវកប៉ាល់ដឹកប្រេង ២លានបារែលឆ្លងច្រកហ័រមូហ្ស

វៀតណាមសុំអាមេរិកបើកផ្លូវកប៉ាល់ដឹកប្រេង ២លានបារែលឆ្លងច្រកហ័រមូហ្ស

កប៉ាល់ដឹកប្រេង

ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PVOIL បានស្នើទៅកងទ័ពជើងទឹកអាមេរិកឱ្យបើកផ្លូវកប៉ាល់ដឹកប្រេង Agio Fanourios I នៅច្រកសមុទ្រហ័រមូហ្ស ដើម្បីដឹកប្រេងឆៅពីអ៊ីរ៉ាក់ទៅផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេង Nghi Son នៅវៀតណាម។

កប៉ាល់ដែលផ្ទុកប្រេងប្រមាណ ២លានបារែល ធ្លាប់ត្រូវបានកងទ័ពអាមេរិកបញ្ជាឱ្យបត់ត្រឡប់ក្រោយវិញ កាលពីថ្ងៃទី១០ ឧសភា ដោយសារវិធានការបិទខ្ទប់ការដឹកជញ្ជូនទៅកាន់កំពង់ផែអ៊ីរ៉ង់។ ទោះជាយ៉ាងណា អាមេរិកបានបញ្ជាក់ថា ការនាំចេញប្រេងពីប្រទេសដទៃក្នុងឈូងសមុទ្រពែរ្ស នៅតែអាចធ្វើដំណើរឆ្លងកាត់បាន។

រោងចក្រចម្រាញ់ប្រេង

អនុប្រធាន PVOIL លោក Hoang Dinh Tung បានព្រមានថា ប្រេងនេះមានសារៈសំខាន់ណាស់សម្រាប់រោងចក្រ Nghi Son និងប្រជាជនវៀតណាម ដោយស្តុកប្រេងកំពុងជិតអស់ ហើយការពន្យារពេលអាចប៉ះពាល់ដល់អាជីវកម្ម និងប្រជាពលរដ្ឋរាប់លាននាក់។ PVOIL បញ្ជាក់ថា ប្រេងនេះជាប្រេង Basra របស់អ៊ីរ៉ាក់ ទិញពីក្រុមហ៊ុនរដ្ឋ SOMO មិនមែនប្រេងអ៊ីរ៉ង់ទេ។

administrator

Related Articles