ព័ត៌មានអន្ដរជាតិ

ជំនួបកំពូលត្រាំ-ស៊ី៖ រឿងតៃវ៉ាន់ជាបញ្ហាឈានមុខគេ តែមេដឹកនាំមិនព្រមឱ្យផ្ទុះសង្គ្រាម

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកយកបញ្ហាក្ដៅគគុក ស្ដីពីការលក់អាវុធរបស់អាមេរិកឱ្យកោះតៃវ៉ាន់ ទៅពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងជំនួបនៅទីក្រុងប៉េកាំងសប្ដាហ៍នេះ។ តាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១២ ខែឧសភា លោក ត្រាំ…

វ៉ាស៊ីនតោនផ្តល់រង្វាន់ ១៥លានដុល្លារ ចង់បានព័ត៌មានកាត់ផ្តាច់ចំណូល IRGC ពេលសន្ទនាកំពុងជាប់គាំង

ស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់កំពុងជាប់គាំង និងលេចចេញសញ្ញានៃការផ្ទុះសង្គ្រាមជាថ្មីនោះ ពេលនេះទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ ១៥លានដុល្លារអាមេរិកឲ្យអ្នកដែលផ្តល់ព័ត៌មានឈានដល់ការកាត់ផ្តាច់ប្រភពចំណូលរបស់កងឆ្មាំបដិវត្តឥស្លាម (IRGC)។ ជាការដាក់សម្ពាធមិនដកដៃលើអ៊ីរ៉ង់, ក្រសួងការបរទេសអាមេរិកបានដាក់គោលដៅសំខាន់បំផ្លាញប្រភពចំណូលរបស់អង្គភាព IRGC, កងកម្លាំង Qods, សាខារបស់ពួកគេ ជាពិសេសរួមទាំងក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលផ្តល់ប្រាក់ ឬជួយ IRGC ឲ្យគេចផុតពីទណ្ឌកម្ម ឬស្ថាប័នហិរញ្ញវត្ថុដែលធ្វើអាជីវកម្មជាមួយពួកគេផងដែរ។ តាមការផ្សាយរបស់ CNN នៅថ្ងៃអង្គារ…

សហភាពអឺរ៉ុប​​ជំរុញ​បង្កើន​ផលិត​កម្ម​សព្វាវុធ​ឱ្យ​លឿន​ជាង​មុន​

ប្រធាន​គោលនយោបាយការបរទេស​សហភាពអឺរ៉ុប លោកស្រី Kaja Kallas ជំរុញ​ថ្នាក់ដឹកនាំ​តំបន់​អឺរ៉ុប​ បង្កើន​ផលិតកម្ម​វិស័យ​ការពារជាតិឱ្យ​​លឿនជាងមុន ស្របពេល​ដែលរដ្ឋមន្ត្រីការពារជាតិ​សហភាពអឺរ៉ុប​ ជួបប្រជុំគ្នានៅទីក្រុងព្រុច​សែល ដើម្បី​ពិភាក្សា​លើ​​បញ្ហា​នៅ​អ៊ុយក្រែន សមត្ថភាព​ឧស្សាហ​កម្មសព្វាវុធ និងបញ្ហា​មជ្ឈិមបូព៌ា។ លោកស្រី Kaja Kallas លើក​ឡើង​មុនកិច្ចប្រជុំថា៖ «យើងកំពុង​ផ្តោត​លើ​ការ​ច្នៃប្រឌិត និង​គម្រោង​រួមគ្នា ពីព្រោះ​យើងមានគម្រោងច្រើនពេក​នៅ​ក្នុងរដ្ឋសមាជិកផ្សេងគ្នា​ មិនអាចធ្វើអន្តរកម្មបាន»។ លោកស្រី…

វៀតណាមប្រកាសវិន័យដែក! អ្នកគេចកាតព្វកិច្ចយោធាប្រឈមពន្ធនាគារ ៥ឆ្នាំ និងពិន័យរាប់លានដុង

រដ្ឋាភិបាលវៀតណាមបានរឹតបន្តឹងវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះយុវជនដែលព្យាយាមគេចវេះពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ។ កាតព្វកិច្ចយោធាត្រូវបានចាត់ទុកជា “កាតព្វកិច្ចដ៏រុងរឿង” សម្រាប់ពលរដ្ឋបុរសគ្រប់រូប។ យោងតាមច្បាប់ បុរសអាយុពី ១៨ ដល់ ២៥ឆ្នាំ ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ព។ អ្នកដែលកំពុងសិក្សានៅឧត្តមសិក្សាអាចពន្យារពេលរហូតដល់អាយុ ២៧ឆ្នាំ។ អ្នកគេចវេះនឹងប្រឈមទណ្ឌកម្មធ្ងន់ធ្ងរដូចខាងក្រោម៖ ពិន័យជាប្រាក់៖ ពី ៥០លាន ដល់ ៧៥លានដុង (ប្រហែល ២,០០០…

ថៃបារម្ភខ្លាចបាត់បង់ទីផ្សារកម្ពុជា ក្រោយជម្លោះព្រំដែនអូសបន្លាយ​យូរ​ពេក

វិស័យឯកជនថៃកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា ការអូសបន្លាយនៃជម្លោះព្រំដែនថៃ-កម្ពុជា​កំពុងបើកផ្លូវឱ្យប្រទេសដទៃទៀតដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ចូលមកដណ្ដើមចំណែកទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើនឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា លោក Voratat Tantimongkolsuk បានលើកឡើងថា ជម្លោះព្រំដែន និងការបិទព្រំដែនតាំងពីឆ្នាំមុនមក បានប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្មភាគីទាំងសងខាង។ លោកបានថ្លែងថា៖…

កាតព្វកិច្ចយោធា៖ អាវុធសម្ងាត់ធ្វើឱ្យសិង្ហបុរីក្លាយជាខ្លាសេដ្ឋកិច្ច និងសុវត្ថិភាពបំផុត

នៅពីក្រោយភាពរុងរឿងនៃអគារខ្ពស់កប់ពពក និងសេដ្ឋកិច្ចដ៏រឹងមាំរបស់សិង្ហបុរី មានរឿងរ៉ាវនៃវិន័យ និងការលះបង់មួយ ដែលយុវជនគ្រប់រូបត្រូវឆ្លងកាត់។ នោះគឺ «កាតព្វកិច្ចបម្រើជាតិ» ឬ National Service (NS) ដែលជាច្បាប់ដ៏តឹងរឹងបំផុតមួយនៅអាស៊ី។ តើហេតុអ្វីបានជាប្រទេសដីកោះតូចមួយនេះ សុខចិត្តដាក់កំហិតលើសេរីភាពយុវជនរបស់ខ្លួន ឱ្យចូលហ្វឹកហ្វឺនយោធាដល់ទៅ ២ឆ្នាំ? យោងតាមច្បាប់ចុះឈ្មោះចូលបម្រើកងទ័ព (Enlistment Act) របស់ក្រសួងការពារជាតិសិង្ហបុរី…

ប៉ាគីស្ថាន បដិសេធដាច់ខាតរឿងលាក់យន្តហោះអ៊ីរ៉ង់ ពីការវាយប្រហាររបស់អាមេរិក

រដ្ឋាភិបាលប៉ាគីស្ថានបានច្រានចោលយ៉ាងដាច់អហង្ការនូវរបាយការណ៍របស់សារព័ត៌មានអាមេរិក CBS News ដែលចោទប្រកាន់ថាខ្លួនបានលាក់យន្តហោះយោធាអ៊ីរ៉ង់នៅក្នុងមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ដើម្បីគេចពីការវាយប្រហារតាមអាកាសរបស់អាមេរិក។ ក្រសួងការបរទេសប៉ាគីស្ថានបានចាត់ទុករបាយការណ៍នេះថាជាព័ត៌មានបំភាន់ដែលមានបំណងបង្ខូចកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពនៅក្នុងតំបន់។ ប៉ាគីស្ថានបានពន្យល់ថា វត្តមានយន្តហោះទាំងរបស់អ៊ីរ៉ង់ និងអាមេរិកពីមុនមកគឺសុទ្ធតែបម្រើការងារការទូត ដឹកជញ្ជូនមន្ត្រីការទូត និងក្រុមការងារដើម្បីចូលរួមក្នុងកិច្ចពិភាក្សាកាត់បន្ថយជម្លោះរវាងអាមេរិក-អ៊ីរ៉ង់ប៉ុណ្ណោះ។ របាយការណ៍ CBS News បានផ្សាយថា កាលពីចុងខែកុម្ភៈ អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការសងសឹកគ្នាយ៉ាងខ្លាំងរហូតដល់បិទច្រកសមុទ្រ Hormuz…

គុយវ៉ែតចាប់ខ្លួនសមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៤នាក់ លួចចូលតាមផ្លូវសមុទ្រ អារ៉ាប៊ីសាអូឌីតចេញមុខថ្កោលទោស

រដ្ឋគុយវ៉ែតបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉ែតតាមផ្លូវសមុទ្រ ដែលជាហេតុនាំឲ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៤ នាក់ ដែលមានទំនាក់ទំនងជាមួយ IRGC បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉ែតតាមផ្លូវសមុទ្រ។ ក្រសួងមហាផ្ទៃគុយវ៉ែតបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍នោះ សមាជិកកងកម្លាំងប្រដាប់អាវុធគុយវ៉ែតម្នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកលួចចូលដែនទឹកទាំងនោះ។ ក្រសួងការបរទេសគុយវ៉ែតបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសខ្លួន ដើម្បីប្រគល់លិខិតតវ៉ា…

CBO ប៉ាន់ស្មានគម្រោង «Golden Dome» របស់ត្រាំអាចចំណាយដល់ ១,២ ទ្រីលានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ

ការិយាល័យថវិកានៃសភាអាមេរិក (CBO) ដែលជាស្ថាប័នឯករាជ្យ និងមិនលម្អៀងខាងនយោបាយ បានចេញរបាយការណ៍វាយតម្លៃដ៏តក់ស្លុតមួយ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ដោយបង្ហាញថា ខែលការពារមីស៊ីល «Golden Dome» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវចំណាយប្រាក់ប្រហែល ១,២ ទ្រីលានដុល្លារ សម្រាប់ការអភិវឌ្ឍ…

ចិនជំរុញប៉ាគីស្ថានបន្តសម្រុះសម្រួលភាពតានតឹងនៅច្រកសមុទ្រ Hormuz ក្រោយការចរចាមិនទាន់ចប់

នាថ្ងៃអង្គារ ទី១២ ឧសភា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជំរុញឱ្យប៉ាគីស្ថានបន្តដើរតួនាទីសម្រុះសម្រួល ដើម្បីដោះស្រាយភាពតានតឹងនៅច្រកសមុទ្រ Hormuz ខណៈប៉ាគីស្ថានកំពុងប្រឹងប្រែងរៀបចំកិច្ចចរចាផ្ទាល់លើកទីពីររវាងអាមេរិក និងអ៊ីរ៉ង់។ ការពិភាក្សានេះធ្វើឡើងចំពេលពិភពលោករង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការរក្សាបទឈប់បាញ់ឱ្យបានយូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់ គឺចាំបាច់បំផុត…