លោក Vance បង្ហើបថា ការចរចាជាមួយអ៊ីរ៉ង់កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់

លោក Vance បង្ហើបថា ការចរចាជាមួយអ៊ីរ៉ង់កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខប្រកាសឱ្យដឹងថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែមានការរីកចម្រើនជាវិជ្ជមាន បើទោះបីជាមានការប៉ះទង្គិចគ្នាលើសំណើចុងក្រោយក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦។

ការលើកឡើងរបស់លោក Vance បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធសំណើចុងក្រោយរបស់ទីក្រុងតេហេរ៉ង់ ដោយចាត់ទុកថាជាសំណើដែលមិនអាចទទួលយកបាន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក Vance បានបញ្ជាក់ថា ភាគីទាំងពីរពិតជាមានការជឿនលឿននៅលើតុចរចា។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមដ៏ធំបំផុតនៅពេលនេះ គឺថាតើវឌ្ឍនភាពនេះនឹងអាចឈានទៅដល់កម្រិតដែលបំពេញតាមលក្ខខណ្ឌកំណត់ ឬ «ខ្សែបន្ទាត់ក្រហម» របស់លោក ត្រាំ បានដែរឬទេ។

អនុប្រធានាធិបតី JD Vance ថ្លែងទៅកាន់អ្នកសារព័ត៌មាន

លោក Vance បានពន្យល់យ៉ាងច្បាស់ថា «ខ្សែបន្ទាត់ក្រហម» របស់លោក ត្រាំ គឺសាមញ្ញបំផុត ពោលគឺប្រធានាធិបតីត្រូវតែមានទំនុកចិត្តយ៉ាងពេញលេញថា សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការការពារគ្រប់គ្រាន់ ដើម្បីធានាឱ្យបានថា អ៊ីរ៉ង់នឹងមិនអាចក្លាយជាមហាអំណាចនុយក្លេអ៊ែរបានឡើយ។

administrator

Related Articles