រុស្ស៊ីវាយអ៊ុយក្រែនខ្លាំងបំផុត! ដ្រូនជាង១ពាន់គ្រឿងត្រឹម២ថ្ងៃ ផ្ទុញពីពូទីនថាសង្គ្រាមជិតចប់

រុស្ស៊ីវាយអ៊ុយក្រែនខ្លាំងបំផុត! ដ្រូនជាង១ពាន់គ្រឿងត្រឹម២ថ្ងៃ ផ្ទុញពីពូទីនថាសង្គ្រាមជិតចប់

រុស្ស៊ីបានវាយប្រហារតាមអាកាសដ៏ធំបំផុតមិនធ្លាប់មានលើអ៊ុយក្រែនក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ដោយប្រើដ្រូនជាង ១,៥៦៧ គ្រឿង និងមីស៊ីលជាច្រើនគ្រាប់ វាយប្រហាររដ្ឋធានីកៀវ និងទីក្រុងដទៃទៀត បណ្ដាលឲ្យជនស៊ីវិលស្លាប់យ៉ាងហោចណាស់ ២៧នាក់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងថា រុស្ស៊ីបានបាញ់ដ្រូនចំនួន ១ ៥៦៧គ្រឿង ចាប់តាំងពីដើមថ្ងៃពុធ ដែលនេះជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីសង្គ្រាមចាប់ផ្ដើមជាង ៤ឆ្នាំមក។

ការវាយប្រហាររបស់រុស្ស៊ី

ទន្ទឹមនឹងនេះ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា សង្គ្រាមកំពុងឈានដល់ទីបញ្ចប់ហើយ។ ប៉ុន្តែការវាយប្រហារដ៏ខ្លាំងក្លានេះកើតឡើងផ្ទុយពីសេចក្តីថ្លែងការណ៍របស់លោក។

លោក ហ្សេលេនស្គី ថ្លែងថា៖ «ទាំងនេះមិនមែនជាសកម្មភាពដែលជឿថាសង្គ្រាមកំពុងឈានដល់ទីបញ្ចប់នោះទេ» ដោយបញ្ជាក់ថា ទីក្រុងកៀវគឺជាគោលដៅសំខាន់នៃការវាយប្រហារពេញមួយយប់ ដែលបណ្ដាលឲ្យមនុស្សស្លាប់ ២១នាក់ រួមទាំងកុមារ ៣នាក់នៅក្នុងរដ្ឋធានី។

ផលវិបាកនៃការវាយប្រហារ

សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តពេញមួយថ្ងៃ ខណៈទីក្រុងមូស្គូមិនទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗលើការវាយប្រហារនេះនៅឡើយទេ៕

administrator

Related Articles