នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ក្នុងប្រទេសចិន ប្រធានាធិបតីអាមេរិករូបនេះ និងប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានទៅទស្សនាវិមាន Zhongnanhai ដោយផឹកតែ និងទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នា។

ស្របពេលដែលពិភពលោកផ្តោតខ្លាំងលើខ្លឹមសារនៃការជជែកពិភាក្សា ក៏ដូចជាសកម្មភាពរបស់លោកត្រាំ ប៉ុន្តែសេតវិមានបែរជាបង្ហាញពីបញ្ជីមុខម្ហូបពេលថ្ងៃត្រង់ ដែលមេដឹកនាំទាំងពីរទទួលទានទៅវិញ។
យោងតាមការបង្ហោះរបស់សេតវិមាន និងផ្សាយដោយកាសែត New York Post នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ មុខម្ហូបពិសេសៗទាំងនោះមានដូចជា៖
- ស៊ុបគ្រឿងសមុទ្រសាច់ត្រីកូដ (Codfish) ចិញ្ច្រាំ
- ប្រហិតបង្កងបំពងស្រួយ និងឆា
- សាច់គោហ្វីឡេ អាំងក្នុងខ្ទះ ញាត់ផ្សិត Morel
- មាន់ឆាគុងប៉ាវ និងខ្យងផ្លិត
- បន្លែស្រស់ៗតាមរដូវ យកមករំងាស់
- ត្រពាំង ផ្សិត និងសណ្តែកសៀង
- នំប៉័ងសាច់គោខ
- គាវចំហុយសាច់ជ្រូក និងបង្កង
- នំសូកូឡាប្រោននី
- ផ្លែឈើ
- ការ៉េម
- កាហ្វេ និងតែ
សេតវិមានបានឲ្យដឹងថា បញ្ជីមុខម្ហូបទាំងនេះគឺជាជម្រើសយ៉ាងសម្បូរបែប ដែលហាក់បីដូចជាត្រូវបានរៀបចំឡើងដើម្បីតម្រូវចិត្តលោកត្រាំ ព្រោះគាត់ជាមនុស្សរើសចំណីបន្តិច។
ក្រោយទទួលទានរួច ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានឡើងយន្តហោះ Air Force One វិលមកសហរដ្ឋអាមេរិកវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលលោកសរសើរថាពោរពេញដោយផ្លែផ្កា និងភាពវិជ្ជមាន។
