ត្រាំប្រកាសទទួលបានកាដូដ៏ធំពីអ៊ីរ៉ង់ សម្រាប់ដោះស្រាយវិស័យប្រេង ឧស្ម័ន និងច្រកសមុទ្រ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃអង្គារទី២៤ ខែមីនា ដោយលោកបានបង្ហាញថា អ៊ីរ៉ង់បានផ្ដល់«កាដូដ៏ធំបំផុត»មួយដែលទាក់ទងនឹងវិស័យប្រេង ឧស្ម័ន និងច្រកសមុទ្រ Hormuz។ លោកត្រាំបានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងលើការចរចា ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយពេល៤សប្តាហ៍មកនេះ។ លោកអះអាងថា វ៉ាស៊ីនតោនកំពុងដើរលើផ្លូវត្រូវ និងបានជួបចរចាជាមួយ«មនុស្សត្រូវ» ទោះបីជាទីក្រុងតេហេរ៉ង់បដិសេធថាមិនបានចូលរួមក៏ដោយ។ សញ្ញាវិជ្ជមាននេះបានកើតឡើងបន្ទាប់ពីលោកត្រាំសម្រេចផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់។ លោកបញ្ជាក់ថា កាដូនេះមិនមែនជារឿងអាវុធនុយក្លេអ៊ែរទេ…
