ព័ត៌មានអន្ដរជាតិ

ចរចាជុំទី៣! អ៊ីស្រាអែល-លីបង់ រកផ្លូវបញ្ចប់ជម្លោះនៅវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

វ៉ាស៊ីនតោន៖ ប្រទេសអ៊ីស្រាអែល និងលីបង់ គ្រោងរៀបចំកិច្ចចរចាដោយផ្ទាល់ជុំទីបីនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ ខណៈបទឈប់បាញ់កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua។ មន្ត្រីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរប្រចាំនៅអាមេរិក នឹងជួបពិភាក្សាដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានទៅរកបទឈប់បាញ់ប្រកបដោយចីរភាព។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាការវាយប្រហារលើកដំបូងលើរដ្ឋធានីលីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ភាគីអ៊ីស្រាអែលអះអាងថា បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah។ សហរដ្ឋអាមេរិកធ្លាប់បានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងភាគីទាំងពីរកាលពីខែមុន…

គុយបាព្រមានមហាអំណាច៖ ផ្លូវរបស់អាមេរិកកំពុងនាំទៅរកការបង្ហូរឈាម!

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានចេញមុខព្រមានយ៉ាងខ្លាំងក្លាថា សហរដ្ឋអាមេរិកកំពុងដើរលើផ្លូវដ៏គ្រោះថ្នាក់ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងការបង្ហូរឈាមក្នុងប្រទេសគុយបាផងដែរ។ នៅក្នុងបទសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន ABC នៅទីក្រុង Havana កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា លោក Rodriguez បានថ្លែងថា៖ «យើងចាត់ទុកការគំរាមកំហែងរបស់លោក ត្រាំ…

អ៊ីរ៉ង់ ប្រកាសដូចមានគ្រាប់បែកនុយក្លេអ៊ែរ លើការគ្រប់គ្រងច្រកសមុទ្រ Hormuz

តេហេរ៉ង់៖ ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Mokhber បានប្រៀបធៀបឥទ្ធិពលនៃការគ្រប់គ្រងច្រកសមុទ្រ Hormuz ថាស្មើនឹងការកាន់កាប់គ្រាប់បែកនុយក្លេអ៊ែរ ដោយអះអាងថា អ៊ីរ៉ង់នឹងមិនបោះបង់អំណាចនេះជាដាច់ខាត។ លោក Mokhber បានថ្លែងកាលពីថ្ងៃទី៨ ឧសភា ថា អ៊ីរ៉ង់ត្រៀមខ្លួនកែប្រែច្បាប់អន្តរជាតិ និងហ៊ានធ្វើសកម្មភាពតែម្នាក់ឯង ដើម្បីធានាការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ។ ច្រកសមុទ្រ Hormuz…

Intel បង្ហើបគម្រោងពង្រីកវិនិយោគយក្សនៅវៀតណាម ស្របពេលផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មពីកូស្តារីកា

យក្សបន្ទះឈីបអាមេរិក Intel គ្រោងបង្កើនការវិនិយោគ គាំទ្រការបណ្តុះបណ្តាលកម្លាំងពលកម្ម និងជួយអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបនៅវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។ ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោក Bùi Hoàng Phương និងអនុប្រធានក្រុមហ៊ុន Intel លោកស្រី Sarah Kemp នៅទីក្រុងហាណូយ។ លោក…

ត្រាំ៖ ការប៉ះទង្គិចជាមួយអ៊ីរ៉ង់គ្រាន់តែជារឿងតូចតាច មិនប៉ះពាល់បទឈប់បាញ់ឡើយ

ទោះបីជាមានសភាពការណ៍តានតឹងកើតឡើងក៏ដោយ ក៏លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបង្ហាញភាពជឿជាក់ និងមិនសូវខ្វល់ខ្វាយប៉ុន្មានឡើយ ចំពោះព្រឹត្តិការណ៍ ដែលអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាចម្បាំងអាមេរិកចំនួនបីគ្រឿង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាម​ទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយ​ថ្ងៃសុក្រ ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកនៅតែចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ថាមានប្រសិទ្ធភាពនៅឡើយ។…

រដ្ឋឈូងសមុទ្រទាំង ៣ រុញដំណោះស្រាយថ្មីទៅ UNSC ទាមទារអ៊ីរ៉ង់បញ្ឈប់សកម្មភាពនៅច្រក Hormuz

បណ្តារដ្ឋឈូងសមុទ្រកំពុងជំរុញសំណើដំណោះស្រាយថ្មីមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយគំរាមអ៊ីរ៉ង់នឹងទណ្ឌកម្ម និងវិធានការផ្សេងទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនបញ្ឈប់ការវាយប្រហារលើកប៉ាល់ក្នុងច្រកសមុទ្រ Hormuz និងការដាក់ពន្ធខុសច្បាប់។ ថ្លែងនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតកំពូលៗមកពីប្រទេសកាតា បារ៉ែន និងអារ៉ាប់រួម (UAE) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើនាវាចរណ៍ដោយសេរីនៅក្នុងច្រកសមុទ្រដ៏មមាញឹកនេះ។ លោកស្រី Alya Ahmed Saif al-Thani ឯកអគ្គរដ្ឋទូតកាតាប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា៖ «ការធានាថាច្រកសមុទ្រនៅតែបើកចំហ…

ត្រាំបង្ហើបគម្រោង ‘Project Freedom Plus’ រំដោះកប៉ាល់នៅច្រក Hormuz ឡើងវិញ ក្រោយផ្អាកត្រឹមតែប៉ុន្មានថ្ងៃ

ទើបតែប្រកាសផ្អាកកាលពីថ្ងៃអង្គារ ឥឡូវប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចចាប់ផ្តើម «Project Freedom» ឡើងវិញ ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ហើយលើកនេះនឹងក្លាយជា «Project Freedom Plus» ដែលមានន័យថា បូករួមជាមួយនឹងវិធានការផ្សេងៗទៀត។ កាលពីថ្ងៃអង្គារ ទី៥…

គីម ជុងអ៊ុនភ្ញាក់ផ្អើល! កូរ៉េខាងជើងកែច្បាប់រដ្ឋធម្មនុញ្ញ បញ្ជាបាញ់គ្រាប់បែកនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ បើលោកត្រូវធ្វើឃាត

ក្រោយពីព្រឹត្តិការណ៍ដ៏រន្ធត់នៅអ៊ីរ៉ង់ ដែលមេដឹកនាំកំពូលៗត្រូវបានធ្វើឃាតក្នុងពេលតែមួយដោយការវាយប្រហារតាមអាកាសពីអាមេរិក និងអ៊ីស្រាអែល លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការភ័យខ្លាចនេះបានរុញច្រានឲ្យកូរ៉េខាងជើងសម្រេចចិត្តកែប្រែច្បាប់រដ្ឋធម្មនុញ្ញជាបន្ទាន់ ដើម្បីការពារអំណាច និងសងសឹកសត្រូវ ទោះបីជាមេដឹកនាំលែងមានជីវិតក៏ដោយ។ យោងតាមចារកម្មកូរ៉េខាងត្បូង ច្បាប់ថ្មីរបស់ព្យុងយ៉ាងបានចែងថា បើប្រព័ន្ធបញ្ជានុយក្លេអ៊ែរស្ថិតក្នុងគ្រោះថ្នាក់ ឬលោក គីម ត្រូវបានធ្វើឃាត កងទ័ពកូរ៉េខាងជើងត្រូវបាញ់គ្រាប់បែកនុយក្លេអ៊ែរតបតវិញដោយស្វ័យប្រវត្តិ។ នេះមានន័យថា…

ថៃប្រកាសដាក់ខេត្តចំនួន ២៩ នៅក្នុងប្រព័ន្ធប្រុងប្រយ័ត្នខ្ពស់ ត្រៀមទប់ទល់ជំនន់រហ័ស និងបាណក្តីបំណាក់ដីចុងសប្តាហ៍នេះ

ប្រទេសថៃ បានចេញការព្រមានថ្មី ឲ្យខេត្តចំនួន ២៩ ត្រូវប្រុងជើងការខ្ពស់ ត្រៀមទប់ទល់នឹងគ្រោះធម្មជាតិដ៏ខ្លាំងក្លា ជាពិសេសជំនន់រហ័ស និងបំណាក់ដី នៅចុងសប្តាហ៍នេះ។ សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ដែលព្រមាន កាលពីថ្ងៃ សុក្រ ទី…

សោកនាដកម្ម! ភ្នំភ្លើង Dukono ផ្ទុះកំណាច សម្លាប់៣នាក់ សល់១០នាក់ជាប់លើភ្នំរង់ចាំជួយសង្គ្រោះ

ភ្នំភ្លើងសកម្មមួយ នៅប្រទេសឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងកំណាច បណ្តាលឲ្យមនុស្ស ៣នាក់ បាត់បង់ជីវិត ខណៈ អ្នកឡើងភ្នំជាង ១០នាក់ កំពុងជាប់លើនោះ រង់ចាំការជួយសង្គ្រោះ។ តាមការផ្សាយរបស់ BBC, ភ្នំភ្លើង Dukono លើកោះ Halmahera បានផ្ទុះនៅម៉ោង ៧:៤១ នាទីព្រឹក…