២៤ម៉ោងកន្លងផុត! អ៊ីរ៉ង់នៅស្ងៀម មិនទាន់ឆ្លើយតបសំណើសន្តិភាព១៤ចំណុចពីអាមេរិក ក្រោយប្រយុទ្ធគ្នាយ៉ាងដុនដាបនៅច្រកសមុទ្រ Hormuz
ក្តីសង្ឃឹមថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ានឹងរលត់ក្នុងពេលឆាប់ៗ បានរសាត់បាត់ទៅហើយ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ហើយភាគីទាំងពីរថែមទាំងបាញ់តប់ប្រមល់គ្នាយ៉ាងកក្រើកនៅច្រកសមុទ្រ Hormuz ទៀតផង។ កាលពីថ្ងៃពុធ ទី៦ ឧសភា ២០២៦ អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាព ១៤ចំណុចរបស់អាមេរិក ហើយនឹងជូនដំណឹងក្នុងរយៈពេល ២៤ម៉ោង តាមរយៈប្រទេសប៉ាគីស្ថាន។ យ៉ាងណាមកទល់ពេលនេះ ទីក្រុងតេហេរ៉ង់នៅតែស្ងាត់ មិនទាន់ឆ្លើយតបអ្វីឡើយ។…
