២៤ម៉ោងកន្លងផុត! អ៊ីរ៉ង់នៅស្ងៀម មិនទាន់ឆ្លើយតបសំណើសន្តិភាព១៤ចំណុចពីអាមេរិក ក្រោយប្រយុទ្ធគ្នាយ៉ាងដុនដាបនៅច្រកសមុទ្រ Hormuz

២៤ម៉ោងកន្លងផុត! អ៊ីរ៉ង់នៅស្ងៀម មិនទាន់ឆ្លើយតបសំណើសន្តិភាព១៤ចំណុចពីអាមេរិក ក្រោយប្រយុទ្ធគ្នាយ៉ាងដុនដាបនៅច្រកសមុទ្រ Hormuz

ក្តីសង្ឃឹមថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ានឹងរលត់ក្នុងពេលឆាប់ៗ បានរសាត់បាត់ទៅហើយ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ហើយភាគីទាំងពីរថែមទាំងបាញ់តប់ប្រមល់គ្នាយ៉ាងកក្រើកនៅច្រកសមុទ្រ Hormuz ទៀតផង។

រូបភាពទី១

កាលពីថ្ងៃពុធ ទី៦ ឧសភា ២០២៦ អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាព ១៤ចំណុចរបស់អាមេរិក ហើយនឹងជូនដំណឹងក្នុងរយៈពេល ២៤ម៉ោង តាមរយៈប្រទេសប៉ាគីស្ថាន។ យ៉ាងណាមកទល់ពេលនេះ ទីក្រុងតេហេរ៉ង់នៅតែស្ងាត់ មិនទាន់ឆ្លើយតបអ្វីឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងនៅថ្ងៃសុក្រ ទី៨ ឧសភា ថា ភាគីលោកកំពុងបន្តពិនិត្យសំណើនៅឡើយ។

មន្ត្រីអ៊ីរ៉ង់បញ្ជាក់ថា ពួកគេស្ថិតក្នុងដំណាក់កាលពិនិត្យសំណើ ហើយទោះមានការប្រឈមមុខផ្នែកយោធាក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែដំណើរការដដែល។ ក្នុងចំណោម ១៤ចំណុច មាន ៣ចំណុចដែលត្រូវបានគេមើលឃើញថាជាឧបសគ្គធំ៖

  • 🚨 បើកច្រកសមុទ្រ Hormuz ឡើងវិញ និងដកការបិទខ្ទប់ផ្លូវទឹក
  • 🚨 អ៊ីរ៉ង់ព្រមផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូមជាបណ្ដោះអាសន្ន (១២-១៥ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យរបស់ UN
  • 🚨 ការដកទណ្ឌកម្មជាដំណាក់កាល និងបញ្ចេញថវិកាបង្កករាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានរួចហើយថា បើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពទេ ពួកគេនឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរជាងនេះទៅទៀត។ ដូច្នេះគេកំពុងរង់ចាំមើលថា តើការប្រឈមមុខផ្នែកយោធាចុងក្រោយនេះ អាចធ្វើឲ្យអ៊ីរ៉ង់ប្តូរចិត្ត ឬតេហេរ៉ង់នឹងសងសឹកវិញដោយរបៀបណា?

administrator

Related Articles