អាស៊ានបើកទ្វារចរចាជាមួយមីយ៉ាន់ម៉ាឡើងវិញ ក្រោយឯកោអស់៥ឆ្នាំ

អាស៊ានបើកទ្វារចរចាជាមួយមីយ៉ាន់ម៉ាឡើងវិញ ក្រោយឯកោអស់៥ឆ្នាំ

ក្រោយពីដាក់ឲ្យនៅឯកោអស់រយៈពេលប្រាំឆ្នាំ ក្រោយរដ្ឋប្រហារ ឥឡូវនេះសញ្ញាផ្សះផ្សារវាងអាស៊ាន និងមីយ៉ាន់ម៉ាកំពុងត្រជាក់ចិត្តឡើងវិញហើយ។ នេះបើតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបង្ហើបថា រដ្ឋមន្ត្រីការបរទេសសមាជិកទាំងអស់ព្រមព្រៀងរៀបចំកិច្ចសន្ទនាតាមវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានាពេលឆាប់ៗ។ ការសម្រេចនេះកើតឡើងបន្ទាប់ពីភាគីមីយ៉ាន់ម៉ាបង្ហាញបំណងចង់ឲ្យទំនាក់ទំនងវិលមករកភាពប្រក្រតីវិញ។

អាស៊ាន-មីយ៉ាន់ម៉ា

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា លោក គង់ ភោគ បានលើកឡើងថា ការវិវត្តថ្មីៗដូចជាការដោះលែងអ្នកទោសជាង ៤,០០០នាក់ និងការផ្លាស់ប្តូរលោកស្រី អ៊ុងសាន ស៊ូជី មកឃុំខ្លួនក្នុងផ្ទះវិញ គឺជាហេតុផលសមរម្យដែលអាស៊ានគួរបង្កើនទំនាក់ទំនង។ លោកសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ានៅតែជាសមាជិកគ្រួសារអាស៊ានដ៏សំខាន់។

ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន ក៏បង្ហាញទស្សនៈវិជ្ជមានដែរ។ យ៉ាងណា សំណួរថាតើលោក មីន អ៊ុងឡាំង នឹងត្រូវអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខែវិច្ឆិកាឬទេ គឺនៅមិនទាន់ច្បាស់ ព្រោះទាមទារការឯកភាពពីសមាជិកទាំង១០។ ការបើកផ្លូវចរចាឡើងវិញនេះ បង្ហាញថាអាស៊ានកំពុងប្រើមធ្យោបាយការទូតដើម្បីបញ្ចប់ជម្លោះស៊ីវិល និងស្តារសន្តិភាពក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

administrator

Related Articles