ចម្លើយអ៊ីរ៉ង់ក្នុងរយៈពេល២៤ម៉ោង៖ ព្រមឬមិនព្រមបញ្ចប់សង្គ្រាម? រង់ចាំមើល!

ចម្លើយអ៊ីរ៉ង់ក្នុងរយៈពេល២៤ម៉ោង៖ ព្រមឬមិនព្រមបញ្ចប់សង្គ្រាម? រង់ចាំមើល!

ស្របពេលដែលក្តីសង្ឃឹមសន្តិភាពនៅមជ្ឈិមបូព៌ាកំពុងភ្លឺឡើងវិញនោះ អ៊ីរ៉ង់បានប្រកាសថា ខ្លួនកំពុងពិនិត្យសំណើសន្តិភាព១៤ចំណុចរបស់អាមេរិក ហើយនឹងឆ្លើយតបវិញក្នុងរយៈពេល២៤ម៉ោងខាងមុខ។

អ៊ីរ៉ង់

តាមការផ្សាយរបស់ BBC កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ខ្លួននៅតែកំពុងពិនិត្យលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយអាមេរិក ហើយនឹងជម្រាបដល់ប៉ាគីស្ថានពេលសម្រេចចិត្តរួច។

ក្នុងចំណោម ១៤ចំណុច មាន៣ចំណុចសំខាន់ដែលជាឧបសគ្គធំ រួមមាន៖

🚨 បើកច្រកសមុទ្រ Hormuz ឡើងវិញ និងដកការបិទខ្ទប់ផ្លូវទឹកដោយអាមេរិក
🚨 អ៊ីរ៉ង់ព្រមផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូមបណ្ដោះអាសន្ន (១២-១៥ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ
🚨 ការដកទណ្ឌកម្មជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកទុក

ទោះជាយ៉ាងណា អ៊ីរ៉ង់នៅតែរឹងរូសថា ខ្លួនគ្មានថ្ងៃបោះបង់កម្មវិធីនុយក្លេអ៊ែរ និងប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យអាមេរិកឡើយ។ ដូច្នេះ តើអ៊ីរ៉ង់នឹងជ្រើសរើសយកសន្តិភាព ឬបន្តការប្រឈមមុខ? ចម្លើយនឹងដឹងក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ!

administrator

Related Articles