UN ពិភាក្សាដំណោះស្រាយថ្មីដាក់សម្ពាធអ៊ីរ៉ង់៖ មានប្រសិទ្ធភាព ឬគ្រាន់តែជាក្រដាសឥតន័យ?

UN ពិភាក្សាដំណោះស្រាយថ្មីដាក់សម្ពាធអ៊ីរ៉ង់៖ មានប្រសិទ្ធភាព ឬគ្រាន់តែជាក្រដាសឥតន័យ?

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កំពុងពិភាក្សាយ៉ាងក្តៅគគុកលើសេចក្តីព្រាងដំណោះស្រាយថ្មី ដែលរៀបចំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់ ក្នុងគោលបំណងដាក់សម្ពាធឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីនក្នុងច្រកសមុទ្រ Hormuz។

ក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា ប្រសិទ្ធភាពនៃវិធានការនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយអ្នកខ្លះចោទជាសំណួរថា តើវិធានការនេះពិតជាមានប្រសិទ្ធភាព ឬគ្រាន់តែជាក្រដាសឥតន័យ?

រូបភាពពាក់ព័ន្ធ

ប្រសិនបើសំណើដំណោះស្រាយនេះត្រូវបានអនុម័ត វានឹងនាំឲ្យមានការដាក់ទណ្ឌកម្មថ្មីៗដែលកាន់តែធ្ងន់ធ្ងរ ជាពិសេសលើការនាំចេញប្រេង និងវិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។ វានឹងធ្វើឲ្យអ៊ីរ៉ង់ជួបវិបត្តិថវិកាកាន់តែខ្លាំងក្នុងការទ្រទ្រង់ប្រតិបត្តិការយោធា និងក្រុមប្រូកស៊ី (Proxy) របស់ខ្លួន។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់ធ្លាប់មានបទពិសោធន៍ក្នុងការរស់រានក្រោមទណ្ឌកម្មរាប់សិបឆ្នាំមកហើយ ហើយអាចនឹងបន្តប្រើប្រាស់ទីផ្សារងងឹត ឬពឹងផ្អែកលើសម្ព័ន្ធមិត្តដូចជា ចិន និងរុស្ស៊ី ដើម្បីដកដង្ហើមវិញ។

រូបភាពពាក់ព័ន្ធ

ចំណុចដែលគួរឲ្យភ័យខ្លាចបំផុតនៅក្នុងសេចក្តីព្រាងដំណោះស្រាយនេះ គឺលទ្ធភាពនៃការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៊ីរ៉ង់មិនបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្ម។ ការប្រើកម្លាំងបាយអាចរុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ក្នុងសង្រ្គាមទ្រង់ទ្រាយធំ ដែលពិភពលោកមិនចង់ឃើញ។

ទោះជាយ៉ាងណា ឧបសគ្គចម្បងគឺ រុស្ស៊ី និងចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ទំនងជានឹងប្រើសិទ្ធិវ៉េតូ ដើម្បីរារាំងសេចក្តីសម្រេចចិត្តនេះ។ ប្រសិនបើរឿងនេះកើតឡើង សេចក្តីសម្រេចចិត្តនេះនឹងក្លាយជា «គ្មានអំណាច» ឬមានប្រសិទ្ធភាព «ត្រឹមតែពាក់កណ្តាល» ប៉ុណ្ណោះ។

administrator

Related Articles