អន្តរជាតិដាក់សម្ពាធ! ១៣ប្រទេសរួមគ្នាថ្កោលទោសអ៊ីស្រាអែល ករណីស្ទាក់ចាប់នាវាជំនួយហ្គាហ្សា
ទង្វើរបស់កងទ័ពអ៊ីស្រាអែល ដែលស្ទាក់ចាប់នាវា និងឃុំខ្លួនសកម្មជននាំជំនួយទៅកាន់តំបន់ហ្គាហ្សា កំពុងទទួលការស្តីបន្ទោសជាអន្តរជាតិយ៉ាងខ្លាំងក្លា បន្ទាប់ពីប្រទេសចំនួន១៣ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ។ រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលកងកម្លាំងយោធាអ៊ីស្រាអែល បានស្ទាក់ចាប់ទូកដែលធ្វើដំណើរជាមួយកងនាវាដឹកសម្ភារៈមនុស្សធម៌ Global Sumud Flotilla ឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ដោយប្រើប្រាស់ដ្រូន បច្ចេកវិទ្យារំខានទំនាក់ទំនង និងក្រុមវាយឆ្មក់ប្រដាប់អាវុធ ដើម្បីបញ្ឈប់កងនាវាមនុស្សធម៌នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ បើតាមការផ្សាយរបស់…
