ថៃប្រកាសដាក់ខេត្តចំនួន ២៩ នៅក្នុងប្រព័ន្ធប្រុងប្រយ័ត្នខ្ពស់ ត្រៀមទប់ទល់ជំនន់រហ័ស និងបាណក្តីបំណាក់ដីចុងសប្តាហ៍នេះ

ថៃប្រកាសដាក់ខេត្តចំនួន ២៩ នៅក្នុងប្រព័ន្ធប្រុងប្រយ័ត្នខ្ពស់ ត្រៀមទប់ទល់ជំនន់រហ័ស និងបាណក្តីបំណាក់ដីចុងសប្តាហ៍នេះ

ប្រទេសថៃ បានចេញការព្រមានថ្មី ឲ្យខេត្តចំនួន ២៩ ត្រូវប្រុងជើងការខ្ពស់ ត្រៀមទប់ទល់នឹងគ្រោះធម្មជាតិដ៏ខ្លាំងក្លា ជាពិសេសជំនន់រហ័ស និងបំណាក់ដី នៅចុងសប្តាហ៍នេះ។

ផែនទីបង្ហាញខេត្តប្រឈមគ្រោះធម្មជាតិនៅថៃ

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ដែលព្រមាន កាលពីថ្ងៃ សុក្រ ទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ ថា ព្យុះភ្លៀង ដែលបង្កជាជំនន់រហ័ស និងបំណាក់ដី នឹងវាយប្រហារខេត្តទាំងនេះ ជាពិសេសតំបន់ប៉ែកខាងជើង ឦសាន និងខាងត្បូង ដល់ថ្ងៃ អាទិត្យ ទី ១០។

ក្នុងសេចក្តីប្រកាសនោះ DDPM បញ្ជាក់ថា ក្នុងចំណោមខេត្តទាំង ២៩ មាន ១៥ខេត្ត នៅភាគខាងជើង, ២ខេត្ត នៅប៉ែកឦសាន និង ១២ខេត្ត នៅភាគខាងត្បូង។

យ៉ាងណា នៅភាគខាងជើង មានខេត្តចំនួន ៣ ដែលនឹងរងគ្រោះខ្លាំងជាងគេគឺ Chiang Mai, Chiang Rai និង Mae Hong Son ចំណែក ខេត្តដែលរងគ្រោះខ្លាំងបំផុត នៅភាគខាងត្បូងមាន Phuket, Krabi និង Surat Thani ខណៈខេត្ត ២ធ្ងន់ធ្ងរបំផុត នៅប៉ែកឦសាន គឺ Loei និង Chaiyaphum។

សូមជម្រាបថា ព្យុះភ្លៀងនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ដែលកំពុងរីកសាយភាយគ្របដណ្តប់លើភាគឦសាន និងសមុទ្រចិនខាងត្បូង។

ដោយសារតែហានិភ័យនៃគ្រោះថ្នាក់ ថៃ បានព្រមានពលរដ្ឋឲ្យប្រយ័ត្នខ្លួន ហើយក៏ត្រៀមជម្លៀសផងដែរ ក្នុងករណីស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles