អ៊ីរ៉ង់ ប្រកាសដូចមានគ្រាប់បែកនុយក្លេអ៊ែរ លើការគ្រប់គ្រងច្រកសមុទ្រ Hormuz

អ៊ីរ៉ង់ ប្រកាសដូចមានគ្រាប់បែកនុយក្លេអ៊ែរ លើការគ្រប់គ្រងច្រកសមុទ្រ Hormuz

តេហេរ៉ង់៖ ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Mokhber បានប្រៀបធៀបឥទ្ធិពលនៃការគ្រប់គ្រងច្រកសមុទ្រ Hormuz ថាស្មើនឹងការកាន់កាប់គ្រាប់បែកនុយក្លេអ៊ែរ ដោយអះអាងថា អ៊ីរ៉ង់នឹងមិនបោះបង់អំណាចនេះជាដាច់ខាត។

Strait of Hormuz

លោក Mokhber បានថ្លែងកាលពីថ្ងៃទី៨ ឧសភា ថា អ៊ីរ៉ង់ត្រៀមខ្លួនកែប្រែច្បាប់អន្តរជាតិ និងហ៊ានធ្វើសកម្មភាពតែម្នាក់ឯង ដើម្បីធានាការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ។ ច្រកសមុទ្រ Hormuz ផ្គត់ផ្គង់ ២០% នៃតម្រូវការប្រេងពិភពលោក ហើយអ៊ីរ៉ង់បានបង្កើតស្ថាប័នថ្មីមួយដើម្បីប្រមូលថ្លៃសេវាពីកប៉ាល់ដឹកទំនិញ។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ីរ៉ង់បានអនុញ្ញាតឲ្យតែនាវាប្រទេសដែលខ្លួនចាត់ទុកជា «មិត្ត» ប៉ុណ្ណោះអាចឆ្លងកាត់បាន ក្រោមការត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ ការប៉ះទង្គិចគ្នាដោយអាវុធរវាងអ៊ីរ៉ង់ និងអាមេរិក កាលពីថ្ងៃទី៧ ឧសភា បានធ្វើឲ្យក្តីសង្ឃឹមសន្តិភាពកាន់តែរសាត់ឆ្ងាយ។

administrator

Related Articles