អ៊ីរ៉ង់បដិសេធការចរចាជាមួយអាមេរិក អះអាងថា «មិនមែនពេលសមស្រប»
ទីក្រុងតេហេរ៉ង់បានបដិសេធយ៉ាងច្បាស់លាស់ចំពោះការស្នើចរចាពីសហរដ្ឋអាមេរិក ដោយអះអាងថា «ពេលនេះមិនមែនជាពេលត្រូវចរចាគ្នាទេ»។ សម្ដីរឹងមាំនេះចេញពីមាត់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋនៅថ្ងៃពុធទី២៥ ខែមីនា ឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា អាមេរិកបានផ្ញើសារជាច្រើនតាមរយៈអ្នកសម្របសម្រួល ប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបដោយការបញ្ជាក់ពីគោលជំហររបស់ខ្លួន។ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា នេះមិនមែនជាកិច្ចសន្ទនា ឬការចរចាឡើយ» លោក Araghchi បានថ្លែង។ លោកបន្តថា គោលនយោបាយរបស់អ៊ីរ៉ង់នាពេលនេះគឺបន្តការពារខ្លួន…
