សង្រ្គាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់៖ លាភដ៏ធំសម្រាប់រុស្ស៊ីនៅពេលដៃគូយុទ្ធសាស្ត្រធ្លាក់ដួល?
អន្តរជាតិ – សង្រ្គាមថ្មីដែលផ្ទុះឡើងនៅមជ្ឈិមបូព៌ារវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យរុស្ស៊ីមើលទៅដូចជាអ្នកចាញ់ដ៏ឯកោនៅលើឆាកអន្តរជាតិ។ លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបាត់បង់ដៃគូយុទ្ធសាស្ត្រជាបន្តបន្ទាប់។ ដំបូងគឺលោក នីកូឡាស់ ម៉ាឌូរ៉ូ មេដឹកនាំផ្តាច់ការរបស់វេណេស៊ុយអេឡា ដែលត្រូវបានកងកម្លាំងអាមេរិកចុះទៅក្របួចកដល់ក្នុងផ្ទះកាលពីខែមករា ឆ្នាំ២០២៦។ បន្ទាប់មកលោក បាស្សារ អាល់-អាសាដ ប្រធានាធិបតីស៊ីរី ត្រូវបានគូប្រជែងក្នុងស្រុកវាយផ្តួលរំលំដណ្តើមអំណាចបានដោយជោគជ័យកាលពីឆ្នាំ២០២៤។…
