ព័ត៌មានអន្តរជាតិ

រឿងសេលហ្វី! អ្នកបើកយន្តហោះចម្បាំងកូរ៉េខាងត្បូងថតរូបក្នុងពេលហោះហើរ បណ្តាលឱ្យបុកគ្នាខូចខាតជាង ៦សែនដុល្លារ

អន្តរជាតិ៖ កងទ័ពអាកាសកូរ៉េខាងត្បូងបានសុំទោសជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ ចំពោះឧប្បត្តិហេតុយន្តហោះចម្បាំង F-15K ចំនួនពីរគ្រឿងបុកគ្នានៅលើអាកាសកាលពីឆ្នាំ២០២១ បន្ទាប់ពីរបាយការណ៍អធិការកិច្ចបានបង្ហាញថា អ្នកបើកយន្តហោះកំពុងថតរូប Selfie និងវីដេអូខណៈកំពុងហោះហើរ។ អ្នកនាំពាក្យកងទ័ពអាកាសបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ “យើងសូមអភ័យទោសដោយស្មោះចំពោះសាធារណជនចំពោះការព្រួយបារម្ភដែលបណ្តាលមកពីគ្រោះថ្នាក់នេះ” ដោយបន្ថែមថា អ្នកបើកយន្តហោះដែលពាក់ព័ន្ធត្រូវបានផ្អាកកាតព្វកិច្ចហោះហើរ ទទួលវិន័យធ្ងន់ធ្ងរ និងបានចាកចេញពីយោធាជាបន្តបន្ទាប់។ របាយការណ៍ពីក្រុមប្រឹក្សាសវនកម្ម និងអធិការកិច្ចរដ្ឋបានរកឃើញថា សមយុទ្ធដែលមិនបានគ្រោងទុកសម្រាប់ការថតវីដេអូផ្ទាល់ខ្លួនបាននាំឱ្យមានការប៉ះទង្គិចគ្នា ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅជិតទីក្រុង Daegu…

លោក Wang Yi អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអភិវឌ្ឍន៍សកលលើកទី៣ នៅប៉េកាំង សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ

ទីក្រុងប៉េកាំង ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំកម្រិតខ្ពស់លើកទី៣ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការចែករំលែកការអភិវឌ្ឍ ត្រូវបានបើកយ៉ាងឱឡារិកនៅរដ្ឋធានីប៉េកាំង។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថាដ៏មានសារសំខាន់។ លោក Wang Yi បានថ្លែងថា…

ឥណ្ឌូនេស៊ីស្នើគិតថ្លៃកប៉ាល់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា សិង្ហបុរី-ម៉ាឡេស៊ីចាប់ផ្តើមប្រតិកម្មហើយ!

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក Purbaya Yudhi Sadewa បានស្នើគំនិតដិតដល់មួយ គឺការដាក់ថ្លៃសេវាលើកប៉ាល់ដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវពាណិជ្ជកម្ម និងថាមពលដ៏សំខាន់របស់ពិភពលោក។ យោងតាម Channel News Asia នៅថ្ងៃទី ២២ ខែមេសា លោក Purbaya បានថ្លែងក្នុងសន្និសីទមួយនៅទីក្រុងហ្សាការតាថា…

លោកត្រាំ ប្រកាសពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នាទីចុងក្រោយ ចៀសវាងសង្គ្រាមទ្រង់ទ្រាយធំ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលផុតកំណត់សុពលភាព ដោយធ្វើការប្រកាសភ្លាមៗកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រទេសទាំងពីរបន្តកិច្ចចរចាសន្តិភាព ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើយ៉ាងខ្លាំង។ លោក ត្រាំ បានដកថយពីការគំរាមទម្លាក់គ្រាប់បែកជាថ្មីលើអ៊ីរ៉ង់ ដោយថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានយល់ព្រមទទួលយកសំណើពីប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលអូសបន្លាយជាង៧សប្តាហ៍នេះ។…

តបត់យ៉ាងខ្លាំង! អ៊ីរ៉ង់រឹបអូសកប៉ាល់ចំនួន៣គ្រឿងនៅច្រកសមុទ្រហ័រមូស ក្រោយបើកដំណើរការឡើងវិញត្រឹមមួយសប្តាហ៍

អន្តរជាតិ៖ នៅថ្ងៃទី ២២ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសរឹបអូសកប៉ាល់កុងតឺន័រពីរគ្រឿងបន្ថែមទៀត ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈកំពុងមានភាពតានតឹងផ្នែកយោធាក្នុងតំបន់កំពុងកើនឡើងខ្លាំង។ IRGC បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ព្រឹកនេះ កងកម្លាំងទ័ពជើងទឹក IRGC បានរកឃើញ និងស្ទាក់ចាប់កប៉ាល់ពីរគ្រឿងដែលរំលោភលើបទប្បញ្ញត្តិនៅក្នុងច្រកសមុទ្រហ័រមូស។ កប៉ាល់ទាំងពីរត្រូវបានរឹបអូស និងដឹកនាំឆ្ពោះទៅឆ្នេរសមុទ្រអ៊ីរ៉ង់» ដោយបន្ថែមថា សកម្មភាពនេះមានគោលបំណងការពារផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។…

អ៊ីរ៉ង់ប្រហារជីវិតសមាជិកក្រុមប្រឆាំង MEK ជាប់ចោទសហការជាមួយ Mossad អ៊ីស្រាអែល

ថ្ងៃទី ២៣ ខែមេសា (រ៉យទ័រ) — អ៊ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទមានទំនាក់ទំនងជាមួយក្រុមប្រឆាំង Mujahideen-e-Khalq (MEK) ដែលនិរទេសខ្លួន និងសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល (Mossad) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការកាលពីថ្ងៃព្រហស្បតិ៍។ លោក Mizan បានកំណត់អត្តសញ្ញាណបុរសនោះថា មានឈ្មោះ Soltanali Shirzadi…

រឿងក្តៅ! បេសកជន Trump ស្នើ FIFA ដកអ៊ីរ៉ង់ចេញ ឲ្យអ៊ីតាលីចូលលេង World Cup ជំនួស

សារព័ត៌មាន Financial Times បានចេញផ្សាយរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃពុធថា បេសកជនកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សំណើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សុំឲ្យដកប្រទេសអ៊ីរ៉ង់ចេញពីការប្រកួត World Cup នាពេលខាងមុខ និងដាក់ប្រទេសអ៊ីតាលីចូលជំនួសវិញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ផែនការនេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីជួសជុលទំនាក់ទំនងរវាងលោក Trump និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី…

រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក John Phelan ត្រូវបានបណ្តេញចេញពីតំណែង

អន្តរជាតិ៖ វ៉ាស៊ីនតោន – មន្ត្រីអាមេរិកម្នាក់ និងប្រភពដែលស្គាល់បញ្ហានេះបានឲ្យដឹងថា រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក John Phelan ត្រូវបានបណ្តេញចេញពីតំណែង ដែលជាការរុះរើថ្នាក់ដឹកនាំថ្មីមួយទៀតនៅក្នុងមន្ទីរបញ្ចកោណ។ ការបណ្តេញចេញនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានបណ្តេញឧត្តមសេនីយ៍កំពូលរបស់កងទ័ពជើងគោក។ មន្ទីរបញ្ចកោណបានប្រកាសពីការចាកចេញរបស់លោក Phelan ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយបញ្ជាក់ថាលោកនឹងចាកចេញពីរដ្ឋបាល…

រន្ធត់! លេចធ្លាយសារធាតុគីមីពុលនៅរោងចក្រចម្រាញ់ប្រាក់សហរដ្ឋអាមេរិក ស្លាប់២នាក់ របួស៣០នាក់

រដ្ឋ West Virginia, សហរដ្ឋអាមេរិក៖ កើតហេតុការណ៍រន្ធត់មួយ នៅពេលដែលការលេចធ្លាយសារធាតុគីមីអំឡុងពេលសម្អាតនៅរោងចក្រកែច្នៃប្រាក់មួយកន្លែង ក្នុងរដ្ឋ West Virginia បានបង្កឱ្យមានប្រតិកម្មគីមីដ៏ខ្លាំងក្លា ដោយបានឆក់យកជីវិតមនុស្សចំនួនពីរនាក់ និងបណ្តាលឱ្យអ្នកផ្សេងទៀតរងរបួសរហូតដល់ទៅ ៣០នាក់ទៀតឯង។ តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រកែច្នៃប្រាក់ Catalyst Refiners កាលពីថ្ងៃទី ២២ ខែមេសា…

ទោះប្រឈមសង្គ្រាម និងទណ្ឌកម្មលោកខាងលិច មហាសេដ្ឋីរុស្ស៉ីកើនទ្រព្យ១១% ក្នុង១ឆ្នាំ

អន្តរជាតិ៖ ទស្សនាវដ្តី Forbes បានចេញផ្សាយរបាយការណ៍ថ្មីមួយបង្ហាញថា ក្រុមមហាសេដ្ឋីរុស្ស៉ីបានបន្តប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះបីជាប្រទេសរបស់ពួកគេកំពុងប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីលោកខាងលិចក៏ដោយ។ យោងតាមសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ទស្សនាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៉ីបានកើនឡើង ១១% ក្នុងរយៈពេលមួយឆ្នាំ ដោយឡើងដល់កម្រិតកំណត់ត្រាថ្មីមួយគឺ…