លោកត្រាំ ប្រកាសពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នាទីចុងក្រោយ ចៀសវាងសង្គ្រាមទ្រង់ទ្រាយធំ

លោកត្រាំ ប្រកាសពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នាទីចុងក្រោយ ចៀសវាងសង្គ្រាមទ្រង់ទ្រាយធំ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលផុតកំណត់សុពលភាព ដោយធ្វើការប្រកាសភ្លាមៗកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រទេសទាំងពីរបន្តកិច្ចចរចាសន្តិភាព ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើយ៉ាងខ្លាំង។

Trump Iran ceasefire

លោក ត្រាំ បានដកថយពីការគំរាមទម្លាក់គ្រាប់បែកជាថ្មីលើអ៊ីរ៉ង់ ដោយថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានយល់ព្រមទទួលយកសំណើពីប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលអូសបន្លាយជាង៧សប្តាហ៍នេះ។ ការសម្រេចចិត្តនេះគឺដើម្បីទុកពេលឱ្យមេដឹកនាំអ៊ីរ៉ង់បញ្ជូនសំណើបញ្ចប់សង្គ្រាម ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ពីរយៈពេលនៃការពន្យារបទឈប់បាញ់នេះទេ។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាមានលក្ខណៈឯកតោភាគី ហើយគេមិនទាន់ដឹងច្បាស់ថាតើអ៊ីរ៉ង់ ឬអ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នឹងយល់ព្រមលើការពន្យារនេះដែរឬទេ។

Iran US crisis

លោក ត្រាំ ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ជាទង្វើដែលថ្នាក់ដឹកនាំទីក្រុងតេហេរ៉ង់ចាត់ទុកថាជាសកម្មភាពសង្គ្រាម។ យ៉ាងណាក៏ដោយ តាមទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឱ្យដឹងថា អ៊ីរ៉ង់មិនបានស្នើសុំពន្យារបទឈប់បាញ់នោះទេ ហើយបានគំរាមជាថ្មីថានឹងទម្លុះការបិទខ្ទប់របស់សហរដ្ឋអាមេរិកដោយប្រើកម្លាំងបាយ៕

administrator

Related Articles