ឃាត់ខ្លួនយុវជន២៣ឆ្នាំ ជាមុខសញ្ញាឆក់ទូរស័ព្ទ និងកាបូបក្នុងខណ្ឌមានជ័យ រកឃើញភស្តុតាងសម្ភារៈម៉ូតូ១គ្រឿង

ឃាត់ខ្លួនយុវជន២៣ឆ្នាំ ជាមុខសញ្ញាឆក់ទូរស័ព្ទ និងកាបូបក្នុងខណ្ឌមានជ័យ រកឃើញភស្តុតាងសម្ភារៈម៉ូតូ១គ្រឿង

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចឆក់ទូរស័ព្ទ និងកាបូបយ៉ាងសកម្មក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

ឃាត់ខ្លួនជនសង្ស័យ

ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់។

ទីតាំងឃាត់ខ្លួន

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចភូមិសុបិន្ដ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ។ ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ និងកាបូប) ដែលបានប្រព្រឹត្តនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៩:៥០នាទី នៅត្រង់ចំណុចផ្លូវលេខ៧៣BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈជាមធ្យោបាយធ្វើសកម្មភាព រួមមានម៉ូតូ ០១គ្រឿងម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MG-7104។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

administrator

Related Articles