រុស្ស៊ីហៀរសម្ពោធស្ពានផ្លូវថ្នល់ដំបូងភ្ជាប់ផ្ទាល់ទៅកូរ៉េខាងជើងរដូវក្ដៅនេះ

រុស្ស៊ីហៀរសម្ពោធស្ពានផ្លូវថ្នល់ដំបូងភ្ជាប់ផ្ទាល់ទៅកូរ៉េខាងជើងរដូវក្ដៅនេះ

កូរ៉េខាងជើង-រុស្ស៊ី៖ រុស្ស៊ីបានប្រកាសកាលពីថ្ងៃទី២១ ខែមេសា ថានឹងបើកដំណើរការស្ពានតភ្ជាប់ផ្ទាល់ដែនដីរបស់ខ្លួនជាមួយកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខនេះ។ ស្ពាននេះគ្រោងដាក់ឱ្យប្រើប្រាស់នៅរដូវក្ដៅខាងមុខ ហើយនឹងក្លាយជាការតភ្ជាប់ផ្លូវថ្នល់ជាលើកដំបូងរវាងប្រទេសទាំងពីរ។

ស្ពានតភ្ជាប់រុស្ស៊ី-កូរ៉េខាងជើង

រហូតមកទល់ពេលនេះ ការដោះដូរគ្នារវាងប្រទេសទាំងពីរពឹងផ្អែកតែលើផ្លូវដែក និងផ្លូវអាកាសប៉ុណ្ណោះ។ ក្រសួងដឹកជញ្ជូនរុស្ស៊ីបញ្ជាក់ថា ការតភ្ជាប់គ្នាតាមផ្លូវថ្នល់ដោយផ្ទាល់នេះ គឺជាលើកដំបូងសម្រាប់ប្រទេសទាំងពីរ។ ការធ្វើចរាចរណ៍តាមផ្លូវថ្នល់នឹងចាប់ផ្ដើមនៅរដូវក្ដៅនេះ។

ទន្ទឹមនឹងនេះ ប៉ុស្តិ៍ព្រំដែនមួយកំពុងត្រូវបានរៀបចំនៅខាស់សាន់។ ផ្លូវថ្នល់នេះដំបូងអាចទទួលរថយន្តបានដល់ទៅ ៣០០ គ្រឿង និងមនុស្ស ២៨៥០ នាក់ក្នុងមួយថ្ងៃ។ ស្ពានប្រវែងប្រមាណ ១ គីឡូម៉ែត្រនេះ ត្រូវបានសាងសង់ដោយចំណាយថវិកាជាង ១០០ លានអឺរ៉ូ។ រូបភាពពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បង្ហាញពីដំណាក់កាលចុងក្រោយនៃការសាងសង់ស្ពាននេះ ខណៈអាជ្ញាធរកូរ៉េខាងជើងនៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយ។

administrator

Related Articles