ប្រេងហក់១០៦ដុល្លារ! មជ្ឈិមបូព៌ាក្ដៅគគុក អ៊ីរ៉ង់ដណ្ដើមកប៉ាល់ច្រកហ័រមូហ្ស

ប្រេងហក់១០៦ដុល្លារ! មជ្ឈិមបូព៌ាក្ដៅគគុក អ៊ីរ៉ង់ដណ្ដើមកប៉ាល់ច្រកហ័រមូហ្ស

តម្លៃប្រេងអន្តរជាតិបន្តកើនឡើងខ្លាំងលើទីផ្សារអាស៊ី ព្រឹកថ្ងៃសុក្រ (២៤ មេសា) ឈានដល់ ១០៦ ដុល្លារ/បារ៉ែល ក្រោមកង្វល់ភាពតានតឹងយោធាថ្មីនៅមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានចេញវីដេអូបង្ហាញកងកម្លាំងខ្លួនដណ្ដើមកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រមូហ្ស ព្រមទាំងមានរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បានបាញ់ “គោលដៅអរិភាព” លើទីក្រុងតេអេរ៉ង់។

តម្លៃប្រេង

តម្លៃប្រេងម៉ាក Brent កើន ១,២៣ដុល្លារ (១,១៧%) ដល់ ១០៦,៣ដុល្លារ/បារ៉ែល នៅម៉ោង ៩ព្រឹក តាមម៉ោងហុងកុង។ ប្រេង WTI របស់អាមេរិក កើន ១,០៧ដុល្លារ (១,១២%) ដល់ ៩៦,៩២ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំងពីរបានកើនឡើង ៣% កាលពីថ្ងៃព្រហស្បតិ៍ និងហក់ ៥ដុល្លារមួយរំពេច ក្រោយព័ត៌មានអ៊ីរ៉ង់ប្រើប្រព័ន្ធការពារដែនអាកាស។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់ប្រហែលបង្កើនអាវុធអំឡុងពេលបទឈប់បាញ់ ២សប្តាហ៍ ប៉ុន្តែអាមេរិកអាចបំផ្លាញវាចោលក្នុងមួយថ្ងៃ។ អ្នកវិភាគព្រមានថា បើការចរចាបរាជ័យនៅចុងខែមេសា តម្លៃប្រេងនឹងកើនទៀត។

វិបត្តិប្រេង

ភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលអ៊ីរ៉ង់បង្ហាញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញ បង្ហាញពីអំណាចលើច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវសំខាន់សម្រាប់ប្រេង និងឧស្ម័នសកល។ អ្នកវិភាគព្រមានថា បើបញ្ហានៅតែបន្ត ការផ្គត់ផ្គង់ប្រេងសកលអាចធ្លាក់ចុះក្រោមកម្រិតធម្មតានៅចុងខែឧសភា ឬដើមខែមិថុនា ជំរុញឱ្យតម្លៃប្រេងកើនឡើងថែមទៀត៕

administrator

Related Articles