លោក លី ធុជ ស្នើសុំអូស្រ្តាលីបន្តគាំទ្រការងារមីន ដើម្បីគោលដៅគ្មានជនរងគ្រោះថ្មីទៀត

លោក លី ធុជ ស្នើសុំអូស្រ្តាលីបន្តគាំទ្រការងារមីន ដើម្បីគោលដៅគ្មានជនរងគ្រោះថ្មីទៀត

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន ។

ជំនួបការងារ

ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ។

ជំនួបទ្វេភាគី

លោក Derek Yip បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តនូវ “គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥” ព្រមទាំងបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលីដល់កិច្ចការបោសសម្អាតមីន និងការជួយដល់ជនរងគ្រោះ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានប្រកាសផ្តល់ជំនួយថវិកាចំនួន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រដល់ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើងនូវសហគមន៍តាមបណ្តោយព្រំដែនផងដែរ។

ពិភាក្សាការងារ

តំណាងឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត លោក លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជាដៃគូដ៏សំខាន់ យូរអង្វែង និងរឹងមាំ ក្នុងវិស័យសកម្មភាពមីនអស់រយៈពេលជាង៣០ឆ្នាំ ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងការគាំទ្រគោលនយោបាយជាតិស្តីពីសកម្មភាពមីនថ្មី។

ឯកអគ្គរដ្ឋទូតអូស្រ្តាលី

ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តីបានស្នើសុំឱ្យអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីន ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីឱ្យកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ និងមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ត្រូវបានទុកចោលឡើយ ៕

ដោយ សំរិត

administrator

Related Articles