អាកាសធាតុកម្ពុជាថ្ងៃទី២៤-២៦ មេសា៖ កម្ដៅឡើងដល់៣៧°C ខណៈតំបន់ខ្ពង់រាបមានភ្លៀងរាយបំប៉ន

អាកាសធាតុកម្ពុជាថ្ងៃទី២៤-២៦ មេសា៖ កម្ដៅឡើងដល់៣៧°C ខណៈតំបន់ខ្ពង់រាបមានភ្លៀងរាយបំប៉ន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបនៅលើសមុទ្រចិនខាងត្បូងនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។

អាកាសធាតុកម្ពុជា

តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿន ២ម/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ គ្មានភ្លៀងធ្លាក់។

តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ៣ម/វិនាទី។ ខេត្តស្ទឹងត្រែង រតនគិរី ឧត្តរមានជ័យ មណ្ឌលគិរី និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១០%។ ចំណែកកំពង់ស្ពឺ ព្រះវិហារ ប៉ៃលិន ក្រចេះ និងជួរភ្នំក្រវាញ គ្មានភ្លៀង។

អាកាសធាតុកម្ពុជា

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងបូកគោ គ្មានភ្លៀង។ រលកសមុទ្រកម្ពស់ ០,៥០-១,០០ម៉ែត្រ។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

administrator

Related Articles