ភាពតានតឹងអាមេរិក-អ៊ីរ៉ង់កាន់តែខ្លាំង! តម្លៃប្រេងឆៅលោតផ្លោះឡើងវិញលើស ១០០ដុល្លារ/បារ៉ែល

ភាពតានតឹងអាមេរិក-អ៊ីរ៉ង់កាន់តែខ្លាំង! តម្លៃប្រេងឆៅលោតផ្លោះឡើងវិញលើស ១០០ដុល្លារ/បារ៉ែល

អន្តរជាតិ៖ តម្លៃប្រេងឆៅអន្តរជាតិនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានកើនឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍ថា កប៉ាល់ដឹកជញ្ជូនចំនួន៣គ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស (Hormuz) ដោយកងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែមេសា ដោយក្នុងនោះ ២គ្រឿងត្រូវបានរឹបអូស។

ប្រេងឆៅ

ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់កំពុងជាប់គាំង ដែលនាំឱ្យភាគីទាំងពីរបន្តរឹតបន្តឹងលំហូរពាណិជ្ជកម្មតាមច្រកសមុទ្រដ៏សំខាន់នេះ។ នេះបើតាមប្រភពពី BBC និង Reuters ។

ប្រេងឆៅ Brent ស្តង់ដាអឺរ៉ុប បានកើនឡើង ១,២៦ដុល្លារ (១,២%) មកត្រឹម ១០៣,១៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១:៣០នាទីរសៀល ម៉ោងនៅកម្ពុជា។ ចំណែកប្រេងឆៅ WTI ស្តង់ដាអាមេរិក ក៏កើនឡើង ១,៣% ដល់ ៩៤,១៦ដុល្លារក្នុងមួយបារ៉ែល។

គួរបញ្ជាក់ថា តម្លៃប្រេងឆៅបានចាប់ផ្តើមកើនឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារបទឈប់បាញ់ ដើម្បីផ្តល់ពេលបន្ថែមដល់អ៊ីរ៉ង់ក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព។ ទោះយ៉ាងណា អាមេរិកនៅតែរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់វិញបានបើក និងបិទច្រកហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ពិភពលោក៕

administrator

Related Articles