ឆ្មក់ភ្លាមៗ! នគរបាលជំនាញទៅបង្ក្រាបភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ប្រុសស្រីមួយក្រុមសង្ស័យពាក់ព័ន្ធសេវាកម្មខុសច្បាប់

ឆ្មក់ភ្លាមៗ! នគរបាលជំនាញទៅបង្ក្រាបភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ប្រុសស្រីមួយក្រុមសង្ស័យពាក់ព័ន្ធសេវាកម្មខុសច្បាប់

កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ប្រុសស្រីជាច្រើននាក់ ដោយសង្ស័យថាទីតាំងខាងលើមានបង្កប់សេវាកម្មខុសច្បាប់។

ប្រតិបត្តិការបង្ក្រាប

ប្រតិបត្តិការនេះធ្វើឡើងនៅបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ម្ចាស់ទីតាំង និងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបំរើការក្នុងហាងបូករួមទាំងសម្ភារៈមួយចំនួនធំ យកទៅសួរនាំជាបណ្តោះអាសន្ន។

កម្លាំងសមត្ថកិច្ចកំពុងធ្វើការ

ក្រោយពេលប្រតិបត្តិការរួច សមត្ថកិច្ចបានបញ្ជូនមនុស្សប្រុសស្រីទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរនាំ និងបន្តតាមនីតិវិធីច្បាប់។

ឃាត់ខ្លួនជនសង្ស័យសម្ភារៈដកហូត

អត្ថបទ៖ រដ្ឋា

administrator

Related Articles