ទីក្រុងប៉េកាំង ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំកម្រិតខ្ពស់លើកទី៣ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការចែករំលែកការអភិវឌ្ឍ ត្រូវបានបើកយ៉ាងឱឡារិកនៅរដ្ឋធានីប៉េកាំង។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថាដ៏មានសារសំខាន់។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបទី៥ ដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រ និងជំរុញពីគ្រប់ភាគីទាំងអស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានវិវត្តពីគំនិតផ្តួចផ្តើមរបស់ចិនទៅជាការឯកភាពរួមនៃសហគមន៍អន្តរជាតិទាំងមូល។

លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយសហការជាមួយគ្រប់ភាគីទាំងអស់តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រមូលផ្តុំធនធានអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព បង្កើតបរិយាកាសអភិវឌ្ឍន៍បែបបើកចំហ និងបន្តឆ្ពោះទៅរកគោលដៅដ៏ខ្ពង់ខ្ពស់នៃការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
គួរជម្រាបថា កិច្ចប្រជុំលើកនេះរៀបចំឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការអន្តរជាតិចិន ដោយមានការចូលរួមតាមទម្រង់ចម្រុះទាំងអនឡាញ និងអុហ្វឡាញពីតំណាងជាង ១៥០ ប្រទេស អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា។
ប្រភព ៖ (CCFR)
