ឥណ្ឌូនេស៊ីស្នើគិតថ្លៃកប៉ាល់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា សិង្ហបុរី-ម៉ាឡេស៊ីចាប់ផ្តើមប្រតិកម្មហើយ!

ឥណ្ឌូនេស៊ីស្នើគិតថ្លៃកប៉ាល់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា សិង្ហបុរី-ម៉ាឡេស៊ីចាប់ផ្តើមប្រតិកម្មហើយ!

ច្រកសមុទ្រម៉ាឡាកា

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក Purbaya Yudhi Sadewa បានស្នើគំនិតដិតដល់មួយ គឺការដាក់ថ្លៃសេវាលើកប៉ាល់ដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវពាណិជ្ជកម្ម និងថាមពលដ៏សំខាន់របស់ពិភពលោក។

យោងតាម Channel News Asia នៅថ្ងៃទី ២២ ខែមេសា លោក Purbaya បានថ្លែងក្នុងសន្និសីទមួយនៅទីក្រុងហ្សាការតាថា គំនិតនេះត្រូវបានបំផុសដោយផែនការរបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស។ លោកបានលើកឡើងថា ឥណ្ឌូនេស៊ីស្ថិតនៅលើផ្លូវយុទ្ធសាស្ត្រសកល ប៉ុន្តែកប៉ាល់ឆ្លងកាត់ដោយមិនបង់ថ្លៃអ្វីសោះ។

សំណើនេះស្របតាមទស្សនៈរបស់ប្រធានាធិបតី Prabowo Subianto ដែលចង់ឲ្យឥណ្ឌូនេស៊ីក្លាយជា “អ្នកដើរតួសំខាន់” មិនមែន “ប្រទេសក្រៅ” ក្នុងសេដ្ឋកិច្ចពិភពលោកឡើយ។

ផែនទីច្រកសមុទ្រ

ច្រកសមុទ្រម៉ាឡាកាស្ថិតនៅចន្លោះឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ភ្ជាប់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ បច្ចុប្បន្ន កប៉ាល់ឆ្លងកាត់ដោយឥតគិតថ្លៃ ប៉ុន្តែលោក Purbaya ជឿថា ការគិតថ្លៃតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសឆ្នេរសមុទ្រទាំងបី អាចបង្កើតតម្លៃសេដ្ឋកិច្ចយ៉ាងសម្បើម។

ទោះយ៉ាងណា សិង្ហបុរី និងម៉ាឡេស៊ីបានចាប់ផ្តើមប្រតិកម្មរួចហើយចំពោះគំនិតនេះ ដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងច្បាប់សមុទ្រអន្តរជាតិ៕

កប៉ាល់ដឹកទំនិញ

ដោយ៖ ធីរីណា

administrator

Related Articles