ព័ត៌មានអន្តរជាតិ

ភ្លើងឆេះក្លឹបរាត្រីនៅឥណ្ឌា សម្លាប់មនុស្ស២៥នាក់ រួមមានទេសចរអន្តរជាតិ

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែធ្នូ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្លឹបរាត្រីដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងតំបន់ Arpora នៃរដ្ឋ North Goa ពោលគឺជាតំបន់ទេសចរណ៍ដ៏ល្បីមួយសម្រាប់ក្រុមអ្នកទេសចរណ៍ជម្រុះជាតិសាសន៍ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា…

ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា ប្រើរថក្រោះបន្ថែម ព្រំដែនតានតឹងខ្លាំង

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន CNN បានផ្សាយព័ត៌មានថា កងកម្លាំងថៃបានបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីកម្ពុជា ដោយធ្វើឱ្យភាពតានតឹងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរផ្ទុះឡើងសាជាថ្មី។ យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា ការវាយប្រហារបានចាប់ផ្ដើមនៅយប់ថ្ងៃទី៧ ធ្នូ ដោយតំបន់ដែលទទួលរងការវាយប្រហាររួមមាន តំបន់អានសេះ តាមាន់ធំ និងតាក្របី។ កងកម្លាំងថៃក៏បានប្រើប្រាស់រថក្រោះជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីបាញ់ប្រហារមកកាន់ទីតាំងទាំងនេះនៅព្រឹកថ្ងៃទី៨ ធ្នូ។ ស្ថានភាពនេះបានបង្កហានិភ័យធ្ងន់ធ្ងរចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតីអាមេរិក ដូណាល់…

ជប៉ុនចោទចិនប្រើរ៉ាដាកំណត់គោលដៅលើយន្តហោះចម្បាំងជប៉ុន នៅជិតកោះអូកីណាវ៉ា

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុនបានចេញសេចក្តីថ្លែងការណ៍យ៉ាងធ្ងន់ធ្ងរនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ដោយអះអាងថាយន្តហោះចម្បាំងចិនបានដំណើរការប្រព័ន្ធរ៉ាដាកំណត់គោលដៅលើយន្តហោះចម្បាំងជប៉ុន នៅលើដែនទឹកអន្តរជាតិជិតកោះអូកីណាវ៉ា។ នេះត្រូវបានគេចាត់ទុកជាសកម្មភាពគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យមានអាសន្នភាព។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានថ្កោលទោសសកម្មភាពនេះក្នុងសន្និសីទសារព័ត៌មានមួយ ដោយហៅវាថា “សកម្មភាពគ្រោះថ្នាក់ និងគួរឱ្យសោកស្តាយបំផុត”។ ទីក្រុងតូក្យូបានដាក់កំណត់ទូតតវ៉ាយ៉ាងរឹងមាំ និងដាស់តឿនព្រមានចិនកុំឱ្យធ្វើសកម្មភាពបែបនេះម្តងទៀត។ ឧបទ្ទវហេតុលើកទីមួយបានកើតឡើងនៅពេលយន្តហោះចម្បាំងចិន J-15 ដែលហោះចេញពីនាវាផ្ទុកយន្តហោះ…

ប្រធានអាស៊ានចេញសារស្រែកហៅថៃ-កម្ពុជាបញ្ឈប់ការប៉ះទង្គិចព្រំដែន ដាក់អាទិភាពការទូត

ភ្នំពេញ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានចេញសារសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងថៃ និងកម្ពុជាតាមបណ្តោយព្រំដែន។ លោក អាន់វ៉ា បានជំរុញឱ្យថៃ និងកម្ពុជា បញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ។ លោកបានសរសេរនៅលើហ្វេសប៊ុកថា៖ “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការប៉ះទង្គិចប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជា និងថៃ នៅតាមព្រំដែនទូទៅ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលត្រូវបានសម្លាប់…

សាឡា ខឹងសម្បា ចង់ចាកចេញពីលីវឺរពូល បន្ទាប់ពីគ្រូថ្មីដាក់ជាកីឡាករបម្រុង

កីឡាករ Mohamed Salah បានបង្ហាញការខឹងសម្បានិងមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹក Arne Slot ដាក់គាត់ជាកីឡាករបម្រុងក្នុងការប្រកួតស្មើ 3-3 ប្រឆាំងនឹង Leeds United។ ការសម្រេចចិត្តនេះបានធ្វើឱ្យកីឡាករសញ្ជាតិអេហ្ស៊ីបវ័យ 33 ឆ្នាំមានអារម្មណ៍ថាត្រូវបានគេមើលងាយ។ នៅក្នុងការអត្ថាធិប្បាយក្រោយការប្រកួត សាឡាបានបញ្ចាក់យ៉ាងច្បាស់ថា៖ “ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែលមានភាពអយុត្តិធម៌។ ខ្ញុំបានធ្វើយ៉ាងច្រើនសម្រាប់ក្លឹបនេះ គ្រប់គ្នាអាចឃើញក្នុងអំឡុងឆ្នាំ…

ភ្លើងឆេះព្រៃរាលដាលយ៉ាងធំធេងនៅអូស្ត្រាលី បង្ខំឲ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន

ស៉ីដនី៖ ស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី កំពុងធ្ងន់ធ្ងរឡើងដោយបានរាលដាលពាសពេញផ្ទៃដីរាប់សិបហិកតា ដែលបង្ខំឲ្យអាជ្ញាធរត្រូវចេញប្រកាសណែនាំឲ្យប្រជាជនជម្លៀសខ្លួនយ៉ាងអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅអូស្ត្រាលី កំពុងប្រឈមមុខនឹងគ្រោះអគ្គីភ័យយ៉ាងធ្ងន់ធ្ងរ។…

ភ្លើងឆេះភោជនីយដ្ឋាននៅហូជីមិញ សម្លាប់មនុស្ស៤នាក់ រួមទាំងកុមារពីរនាក់

ហូជីមិញ៖ ហេតុការណ៍ភ្លើងឆេះដ៏គួរឱ្យសោកស្តាយមួយបានកើតឡើងនៅភោជនីយដ្ឋានមួយក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបណ្តាលឱ្យមនុស្សចំនួន៤នាក់បាត់បង់ជីវិត រួមទាំងកុមារអាយុ២ឆ្នាំ និង៧ឆ្នាំ។ គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី៥ ខែធ្នូ នៅអគារមានកម្ពស់៤ជាន់មួយ ដែលជាភោជនីយដ្ឋានដ៏ពេញនិយម។ បណ្តាជនរងគ្រោះទាំង៤នាក់រួមមានកុមារអាយុ២ឆ្នាំម្នាក់ កុមារអាយុ៧ឆ្នាំម្នាក់ ស្ត្រីអាយុ៣០ឆ្នាំម្នាក់ និងស្ត្រីអាយុ៤៥ឆ្នាំម្នាក់។ ពួកគាត់ទាំងអស់បានស្លាប់ដោយសារឈ្លក់ផ្សែងពីអគ្គីភ័យ។ អាជ្ញាធរវៀតណាមបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ៥គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យ៥០នាក់ទៅកាន់កន្លែងកើតហេតុ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្តី ក៏ពួកគេមិនអាចសង្គ្រោះជីវិតជនរងគ្រោះទាំងនោះបានឡើយ។ រហូតមកដល់ពេលនេះ…

អាមេរិកចាប់ផ្តើមគិតថ្លៃសេវា ៥,០០០ដុល្លារ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់

សហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីមួយ ដោយគិតថ្លៃសេវា ៥,០០០ដុល្លារ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលក្នុងទឹកដីអាមេរិក។ ការគិតថ្លៃនេះត្រូវបានគេស្គាល់ថាជា “ថ្លៃចាប់ខ្លួន” សម្រាប់អ្នកដែលព្យាយាមរស់នៅក្នុងសហរដ្ឋដោយគ្មានអនុញ្ញាត។ បើតាមលោក Michael Banks ប្រធានក្រុមល្បាតព្រំដែនអាមេរិក ការគិតថ្លៃសេវានេះនឹងអនុវត្តចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ។ គោលនយោបាយនេះក៏អនុវត្តចំពោះក្រុមអន្តោប្រវេសន៍ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយផងដែរ។ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកមក អាជ្ញាធរអាមេរិកបានអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមជនអន្តោប្រវេសន៍ខុសច្បាប់។ កាលពីដើមឆ្នាំនេះ…

ហេតុអ្វីបានជាក្រុមហ៊ុនជប៉ុន Daikin នៅថៃត្រូវបិទរោងចក្រ? ការចរចាបរាជ័យជាមួយសហជីពពីប្រាក់លើកទឹកចិត្តបុគ្គលិក

(បាងកក)៖ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដ៏ធំមួយរបស់ជប៉ុន Daikin Industries ដែលមានទីតាំងនៅប្រទេសថៃ បានប្រកាសផ្អាកប្រតិបត្តិការទាំងស្រុងចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ។ ការសម្រេចចិត្តនេះបានមកពីការចរចាបរាជ័យជាមួយសហជីពកម្មករ ដែលមិនអាចឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់បុគ្គលិកដែលបានធ្វើការយូរឆ្នាំ។ រឿងរ៉ាវនេះត្រូវបានផ្សាយដោយសារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងការងាររវាងក្រុមហ៊ុននិងសហជីព។…

ព្យុះត្រូពិច៣ផ្កាយកើតក្នុងពេលដំណាលគ្នា បង្កទឹកជំនន់ធំធេងសម្លាប់មនុស្សជាង១,៧០០នាក់នៅអាស៊ី

អន្តរជាតិ៖ នៅពេលដែលអ្នកជំនាញអាកាសធាតុ Fredolin Tangang មើលឃើញព្យុះត្រូពិចចំនួនបីកំពុងកកើតឡើងក្នុងពេលដំណាលគ្នានៅទូទាំងទ្វីបអាស៊ីនៅចុងខែវិច្ឆិកា គាត់បាននឹកឃើញភាពយន្តគ្រោះមហន្តរាយឆ្នាំ២០០៤ “The Day After Tomorrow” ភ្លាម។ អ្នកជំនាញអាកាសធាតុនិយាយថា ព្យុះទាំងបីនេះមិនមែនជាព្យុះខ្លាំងបំផុតនៅឆ្នាំនេះទេ ប៉ុន្តែពួកគេ “មិនធម្មតា” និងកើតនៅកន្លែងដែលកម្រកើតឡើង។ ព្យុះមួយកំពុងបោកបក់នៅជិតខ្សែអេក្វាទ័រនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ដែលជាតំបន់ដែលព្យុះកម្រនឹងកើតឡើងណាស់។ លោក Tangang…