ប៉ាគីស្ថានជំរុញសន្តិភាព រៀបចំចរចាអាមេរិក-អ៊ីរ៉ង់នៅអ៊ីស្លាម៉ាបាដ
អន្តរជាតិ – លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ១៦ ខែមេសា ថា ភាគីប៉ាគីស្ថាននឹងខិតខំជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់ដើរដល់កិច្ចព្រមព្រៀងក្នុងគោលបំណងសម្រេចសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់។ លោកបានសរសេរថា លោកបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ព្រះរជ្ជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតនៅទីក្រុងជេដា ក្នុងថ្ងៃដដែល ដោយភាគីទាំងពីរបានធ្វើការសន្ទនាមានលក្ខណៈស្ថាបនានិងប្រកបដោយមេត្រីភាព។…
