អន្តរជាតិ – លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ១៦ ខែមេសា ថា ភាគីប៉ាគីស្ថាននឹងខិតខំជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់ដើរដល់កិច្ចព្រមព្រៀងក្នុងគោលបំណងសម្រេចសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់។

លោកបានសរសេរថា លោកបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ព្រះរជ្ជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតនៅទីក្រុងជេដា ក្នុងថ្ងៃដដែល ដោយភាគីទាំងពីរបានធ្វើការសន្ទនាមានលក្ខណៈស្ថាបនានិងប្រកបដោយមេត្រីភាព។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៥ ខែមេសា មេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថានដែលជាភាគីសម្របសម្រួលបានដឹកនាំគណៈប្រតិភូទៅដល់ដែនអ៊ីរ៉ង់។

ខណៈសេតវិមានអាមេរិកបានប្រកាសនៅថ្ងៃទី ១៥ ខែមេសាថា លទ្ធភាពដែលអាមេរិកនិងអ៊ីរ៉ង់ចរចាទល់មុខម្តងទៀតកំពុងស្ថិតក្នុងការពិគ្រោះពិភាក្សា ដោយភាគីអាមេរិកមានសុទ្ធិដ្ឋិនិយមចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ។
ការចរចាជុំក្រោយប្រហែលនឹងធ្វើឡើងនៅក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីប៉ាគីស្ថាន ដែលបង្ហាញពីតួនាទីសំខាន់របស់ប៉ាគីស្ថានក្នុងការជំរុញសន្តិភាពតំបន់។

ប្រភព៖ (CCFR)
