អង្គការសហប្រជាជាតិប្រារព្ធទិវាភាសាចិនដ៏អធិកអធម នៅក្រុងញូវយ៉ក

អង្គការសហប្រជាជាតិប្រារព្ធទិវាភាសាចិនដ៏អធិកអធម នៅក្រុងញូវយ៉ក

អន្តរជាតិ – ក្នុងឱកាសអបអរសាទរទិវាភាសាចិនរបស់អង្គការសហប្រជាជាតិលើកទី១៧ ព្រឹត្តិការណ៍វប្បធម៌ដ៏អធិកអធមមួយត្រូវបានប្រារព្ធឡើងនៅទីស្តីការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក នាថ្ងៃទី១៣ ខែមេសា។

ព្រឹត្តិការណ៍ទិវាភាសាចិននៅអង្គការសហប្រជាជាតិ

ព្រឹត្តិការណ៍នេះសហការរៀបចំដោយគណៈប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក FuCong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ ក្រុមប្រេសិតប្រទេសនានាប្រចាំនៅអង្គការសហប្រជាជាតិ ភ្ញៀវកិត្តិយសមកពីមជ្ឈដ្ឋាននានាបានចូលរួមព្រឹត្តិការណ៍នេះ។

លោក Shen Haixiong បានលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា “ភាសាចិនបានផ្ទុកនូវអរិយធម៌៥០០០ឆ្នាំរបស់ប្រជាជាតិចិន”។ បច្ចុប្បន្ន ភាសាចិនបានត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំរបស់ប្រទេសចំនួន៩០លើពិភពលោក។

យើងបានរៀបចំធ្វើព្រឹត្តិការណ៍អបអរទិវាភាសាចិននៅក្រុងញូវយ៉កនិងក្រុងហ្សឺណែវជាលើកដំបូង គឺសង្ឃឹមរួមជាមួយមិត្តនៃប្រទេសនានា ក្រេបយកតម្រិះប្រាជ្ញានិងកម្លាំងនៃការរួមសុខរួមទុក្ខក្នុងអរិយធម៌។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើឱ្យប្រាជ្ញាបូព៌ារួមចំណែកដល់កិច្ចសន្ទនាសកលស្តីពីអរិយធម៌និងបញ្ចូលកម្លាំងវប្បធម៌ទៅក្នុងការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិតាមរយៈបណ្តាញផ្សព្វផ្សាយសកល។

ប្រភព៖ CCFR

administrator

Related Articles