ចិនបញ្ចប់ការហោះហើរលើកដំបូងនៃយន្តហោះដឹកទំនិញគ្មានមនុស្សបើក HH-200

ចិនបញ្ចប់ការហោះហើរលើកដំបូងនៃយន្តហោះដឹកទំនិញគ្មានមនុស្សបើក HH-200

អន្តរជាតិ – ប្រទេសចិនបានសម្រេចជោគជ័យក្នុងការធ្វើការហោះហើរលើកដំបូងនៃយន្តហោះដឹកជញ្ជូនទំនិញគ្មានមនុស្សបើក HH-200 ដែលអាចផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនពិភពលោក។

យន្តហោះដឹកទំនិញគ្មានមនុស្សបើក HH-200

នៅព្រឹកថ្ងៃទី១៥ ខែមេសា យន្តហោះដឹកជញ្ជូនពាណិជ្ជកម្មគ្មានមនុស្សបើក HH-200 ដែលស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិន បានបញ្ចប់ការសាកល្បងហោះហើរលើកដំបូងដោយជោគជ័យនៅតំបន់ Pucheng ខេត្ត Shaanxi។

យន្តហោះ HH-200 ដែលត្រូវបានអ្នកលេងអ៊ីនធឺណិតចិនដាក់ឈ្មោះថា “ឡានដឹកទំនិញដែលអាចហោះហើរបានដោយគ្មានមនុស្សបើក” មានសមត្ថភាពផ្ទុកទំនិញអតិបរមា ១,៥ តោន និងអាចហោះហើរចម្ងាយអតិបរមារហូតដល់ ២,៣៦០ គីឡូម៉ែត្រ។ យន្តហោះនេះអាចដំណើរការដោយស្វ័យប្រវត្តិទាំងស្រុង ហោះឡើង និងចុះចតលើផ្លូវរត់ខ្លីប្រវែងត្រឹមតែ ៥០០ ម៉ែត្រ និងមានអាយុកាលប្រើប្រាស់រហូតដល់ ៥០,០០០ ម៉ោង។

យន្តហោះ HH-200 នឹងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការដឹកជញ្ជូនទំនិញនៅតាមតំបន់ព្រំដែន តំបន់ឆ្នេរសមុទ្រ និងតំបន់ឆ្លងកាត់ព្រំដែនរបស់ប្រទេសចិន។ លើសពីនេះទៀត វានឹងត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកោះអាស៊ីអាគ្នេយ៍ និងក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូនទំនិញតាមអាកាសក្នុងគម្រោង “ខ្សែក្រវាត់ និងផ្លូវ”។

ប្រភព៖ (CCFR)

administrator

Related Articles