ប្រធានរដ្ឋវៀតណាមទស្សនាទីក្រុងអនាគតចិន ស្វែងយល់ពីគំរូអភិវឌ្ឍន៍ទំនើប

ប្រធានរដ្ឋវៀតណាមទស្សនាទីក្រុងអនាគតចិន ស្វែងយល់ពីគំរូអភិវឌ្ឍន៍ទំនើប

ភ្នំពេញ៖ លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវរដ្ឋយ៉ាងសំខាន់នៅប្រទេសចិន កាលពីថ្ងៃទី១៤ ខែមេសា កន្លងមក។

លោក To Lam ប្រធានរដ្ឋវៀតណាម

នៅព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋវៀតណាមបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនទៅកាន់តំបន់ថ្មី Xiong’an ដើម្បីទស្សនា «ទីក្រុងនាពេលអនាគត» របស់ប្រទេសចិន។ ការទស្សនានេះមានគោលបំណងស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍទីក្រុងទំនើបកម្រិតខ្ពស់របស់ប្រទេសចិន ដែលត្រូវបានគេចាត់ទុកជាគំរូសម្រាប់ការអភិវឌ្ឍន៍ទីក្រុងនាសម័យថ្មី។

ក្រោយពីទស្សនាតំបន់ Xiong’an លោក To Lam បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Tsinghua ដែលជាសាកលវិទ្យាល័យឈានមុខគេនៅក្នុងប្រទេសចិន។ ការទស្សនកិច្ចនេះបង្ហាញពីការចាប់អារម្មណ៍របស់វៀតណាមក្នុងការសិក្សាពីគំរូអភិវឌ្ឍន៍វិស័យអប់រំ និងបច្ចេកវិទ្យារបស់ចិន។

អ្នកវិភាគនយោបាយយល់ឃើញថា ការទស្សនកិច្ចផ្លូវរដ្ឋនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាទំនើប។

ប្រភព៖ (CCFR)

administrator

Related Articles