អន្តរជាតិ ៖ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងនៃប្រទេសឥណ្ឌូណេស៊ី ដែលជាផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ បានដឹកជញ្ជូនអ្នកដំណើរជាតិនិងអន្តរជាតិសរុបលើសពី ១៥ លាននាក់។

រយៈពេលបីឆ្នាំកន្លះបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងនេះបានដើរតួនាទីជំរុញកាន់តែខ្លាំងឡើងៗក្នុងការបង្កើនការផ្លាស់ប្តូរអន្តរជាតិនិងបន្ថែមកម្លាំងចលករសម្រាប់ទីផ្សារទេសចរក្នុងតំបន់។

ផ្លូវដែកនេះសហការសាងសង់ដោយក្រុមហ៊ុនចិននិងក្រុមហ៊ុនឥណ្ឌូណេស៊ី វាមានប្រវែងសរុប ១៤២,៣ គីឡូម៉ែត្រ ល្បឿនជាអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានកាត់បន្ថយពេលវេលាធ្វើដំណើររវាងក្រុងហ្សាកាតារនិងក្រុងបានឌុងពីជាង ៣ ម៉ោងមកត្រឹមតែ ៤៦ នាទីប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី ១៥ ខែមេសា ការរីកចម្រើននេះបង្ហាញពីភាពជោគជ័យនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់នេះក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រភព ៖ (CCFR)
