ត្រាំពីប្រតិបត្តិការជើងគោកទៅកាន់អ៊ីរ៉ង់ កងទ័ពអាមេរិករៀបចំខ្លួនរួចជាស្រេច
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump កងទ័ពសហរដ្ឋអាមេរិកកំពុងរៀបចំផែនការប្រតិបត្តិការជើងគោកយ៉ាងស៊ាំញ៉ាំ បន្ទាប់ពីសង្គ្រាមជាមួយអ៊ីរ៉ង់បានអូសបន្លាយរហូតដល់ដំណាក់កាលថ្មីដ៏គ្រោះថ្នាក់។ យោងតាមរបាយការណ៍ពិសេសរបស់ Washington Post ដែលដកស្រង់ពីមន្ត្រីអាមេរិក មន្ទីរបញ្ចកោណរបស់លោក Trump បានចំណាយពេលមួយខែកន្លងមកដើម្បីរៀបចំផែនការសម្រាប់ប្រតិបត្តិការជើងគោកដែលអាចចំណាយពេលច្រើនសប្តាហ៍។ សង្គ្រាមនេះបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហារតាមអាកាសយ៉ាងធំធេងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមានគោលដៅកម្ទេចមហិច្ឆតានុយក្លេអ៊ែរ ឃ្លាំងស្តុកមីស៊ីល ភ្នាក់ងារភេរវកម្ម…
