ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អ៊ុយក្រែន ឯកភាពឈប់បាញ់បីថ្ងៃ តាមសំណើលោក Trump

លោក Trump ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមឈប់បាញ់គ្នារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩-១១ ឧសភា ក្រោមសំណើរបស់លោក ដោយសង្ឃឹមថានឹងនាំទៅរកការបញ្ចប់សង្គ្រាម។ លោក Trump បានសរសេរនៅលើ Truth Social នៅថ្ងៃទី ៨ ឧសភាថា៖…

ពូទីនរកសន្តិភាព! ត្រៀមជួប ZelenSky លុះត្រាលក្ខខណ្ឌចរចាច្បាស់លាស់ ខណៈសង្គ្រាមជិតបញ្ចប់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា សង្គ្រាមជាមួយអ៊ុយក្រែនកំពុងខិតជិតដល់ទីបញ្ចប់បន្តិចម្តងៗ ខណៈលោកបានរិះគន់លោកខាងលិចដែលបន្តគាំទ្រយោធាដល់ក្រុងគៀវ។ ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី៩ ឧសភា ក្រោយពីក្បួនដង្ហែទិវាជ័យជម្នះ លោកពូទីនបានបញ្ជាក់ថា៖ «ខ្ញុំគិតថា ជម្លោះជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែវានៅតែជាបញ្ហាធ្ងន់ធ្ងរ»។ គួរបញ្ជាក់ថា ជំនួសឱ្យការដង្ហែមីស៊ីលផ្លោងអន្តរទ្វីប រថក្រោះ និងប្រព័ន្ធមីស៊ីលធម្មតានៅទីលានក្រហម រុស្ស៊ីបានជ្រើសរើសបង្ហាញវីដេអូឧបករណ៍យោធារបស់ខ្លួននៅលើអេក្រង់យក្ស។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែនបានអូសបន្លាយជាងបួនឆ្នាំមកហើយ…

ការភ័យរន្ធត់! អ្នកដំណើរកប៉ាល់ទេសចរណ៍ MV Hondius ទាំងអស់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោយផ្ទុះករណីឆ្លងមេរោគ Hantavirus ដ៍សាហាវ ឆក់យកជីវិតមនុស្ស៣នាក់

សារព័ត៌មាន Reuters បានចេញផ្សាយថា ទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អឺរ៉ុបបានសម្រេចដាក់ឱ្យអ្នកដំណើរទាំងអស់នៅលើកប៉ាល់ទេសចរណ៍ MV Hondius ស្ថិតក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ ជាវិធានការបង្ការទុកជាមុន។ ការសម្រេចនេះធ្វើឡើងមុនពេលកប៉ាល់គ្រោងនឹងចូលចតនៅកោះ Tenerife ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង (ECDC) បានឱ្យដឹងថា អ្នកដំណើរដែលមិនមានរោគសញ្ញានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍វិញតាមរយៈជើងហោះហើរពិសេសដែលរៀបចំដោយប្រទេសនីមួយៗ។ ECDC…

តៃវ៉ាន់រាយការណ៍អ្នកស្លាប់ទី១ដោយមេរោគ Hanta សិង្ហបុរីពលរដ្ឋ២នាក់ធ្វើតេស្តអវិជ្ជមាន

តៃប៉ិ, តៃវ៉ាន់ (ចិន) — អាជ្ញាធរតៃវ៉ាន់ទើបតែរាយការណ៍ពីការស្លាប់មនុស្សម្នាក់ដោយសារការឆ្លងមេរោគ Hanta នៅក្នុងទីក្រុងតៃប៉ិ ដែលជាករណីស្លាប់ដំបូងគេនៅលើកោះនេះ។ ប៉ុស្តិ៍ទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍នៅថ្ងៃទី 8 ខែឧសភាថា អាជ្ញាធរកំពុងអនុវត្តវិធានការអនាម័យទ្រង់ទ្រាយធំ និងបង្កើនចំនួនអន្ទាក់កណ្តុរ ព្រមទាំងដាក់ពង្រាយអ្នកជំនាញឃ្លាំមើល និងគ្រប់គ្រងសត្វដើម្បីជួយប្រជាពលរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺ។ នៅក្នុងការវិវឌ្ឍផ្សេងទៀត ពលរដ្ឋសិង្ហបុរីពីរនាក់ដែលនៅលើនាវាទេសចរណ៍ MV…

គីម ជុងអ៊ុន ប្រកាសដាក់រុស្ស៊ីជា«អាទិភាពកំពូល» ក្នុងឱកាសខួបជ័យជម្នះសង្គ្រាមលោកលើកទី២

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី៨ ឧសភា ក្នុងឱកាសរំលឹកខួបជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ តាមរយៈសារនោះ លោក គីម បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ទីក្រុងព្យុងយ៉ាងចំពោះសន្ធិសញ្ញាការពារជាតិទៅវិញទៅមក និងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃទី៩…

ស្នេហ៍ម្តាយដ៏ជ្រាលជ្រៅ ជម្រុញវីរបុរសជាតិ លោក Xi Jinping ដឹកនាំប្រជាជនទៅរកសុភមង្គល

អន្តរជាតិ៖ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ម្ដាយ តែងតែលាក់ទុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកនិងម្តាយគឺជាគ្រូបង្រៀនដំបូងគេបង្អស់របស់កូនៗ។ កាលពីកុមារភាព លោកស្រី Qi Xin បាននាំលោក Xi Jinping ទៅទិញសៀវភៅរឿង Yue Fei នៅបណ្ណាគារ។ បន្ទាប់ពីទិញរួច ម្តាយបានរៀបរាប់រឿង “បម្រើប្រជាជាតិដោយភក្តីភាព” និង “ម្តាយ…

គីម ជុងអ៊ុន អធិការកិច្ចរោងចក្រកាំភ្លើងធំថ្មី មានរយៈចម្ងាយបាញ់ដល់សេអ៊ូល!

ទីក្រុងព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចេញផ្សាយរបាយការណ៍នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២៦ ថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ទើបតែបានធ្វើអធិការកិច្ចផ្ទាល់នៅរោងចក្រផលិតកាំភ្លើងធំប្រភេទថ្មីមួយ ដែលមានសមត្ថភាពបាញ់រយៈចម្ងាយដល់ទៅជាង ៦០ គីឡូម៉ែត្រ គ្រប់គ្រាន់អាចទៅដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបានយ៉ាងងាយស្រួល។ ក្នុងឱកាសនោះ លោកគីម ជុងអ៊ុន…

រុស្ស៊ីដង្ហែក្បួនយោធាយ៉ាងឱឡារិក រំលឹកខួប៨១ឆ្នាំ ទិវាជ័យជំនះលើណាស៊ី

ទីក្រុងមូស្គូ៖ ក្បួនដង្ហែរយោធាដ៏ធំដើម្បីរំលឹកខួបលើកទី៨១ នៃទិវាជ័យជំនះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅទីលានក្រហម ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែឧសភា។ ថ្ងៃទី៩ ខែឧសភា ត្រូវបានប្រជាជនរុស្ស៊ីចាត់ទុកជា«ទិវាជ័យជំនះ» ព្រោះជាថ្ងៃដែលណាស៊ីអាល្លឺម៉ង់បានចុះហត្ថលេខាចុះចាញ់ដោយគ្មានលក្ខខណ្ឌ នៅវេលាម៉ោង០០:៤៣ ទីក្រុងមូស្គូ ក្នុងឆ្នាំ១៩៤៥ ដែលបានបញ្ចប់សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។ តាមប្រពៃណី ក្បួនដង្ហែរឆ្នាំនេះបានចាប់ផ្តើមនៅវេលាម៉ោង១០:០០ព្រឹក ថ្ងៃទី៩ ឧសភា (ម៉ោងក្នុងស្រុក…

វីដេអូបង្ហាញនាវាដឹកប្រេងអ៊ីរ៉ង់ត្រូវគ្រាប់បែកនាំផ្លូវពីយន្តហោះអាមេរិកឆាបឆេះយ៉ាងសន្ធោសន្ធៅ

វីដេអូថ្មីដែលទើបនឹងចេញផ្សាយបានបង្ហាញពីនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួនពីរគ្រឿងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីត្រូវបានវាយប្រហារដោយអាវុធជាក់លាក់ ដែលគេជឿថាជាគ្រាប់បែកនាំផ្លូវទម្លាក់ចេញពីយន្តហោះចម្បាំងអាមេរិក។ បញ្ជាការកណ្តាល (CENTCOM) ដែលជាទីភ្នាក់ងារប្រតិបត្តិការរបស់យោធាអាមេរិកនៅមជ្ឈិមបូព៌ា បានចោទប្រកាន់នាវាដឹកប្រេងទទេពីរគ្រឿងគឺ Sea Star III និង Sevda ពីបទរំលោភលើការបិទផ្លូវសមុទ្រដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៨ ខែឧសភា។ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X បញ្ជាការដ្ឋានកណ្តាលអាមេរិកបានបញ្ជាក់បន្ថែមថា នាវាដឹកប្រេងទី៣ របស់អ៊ីរ៉ង់ក៏ត្រូវបានធ្វើឱ្យបាត់បង់សមត្ថភាពធ្វើប្រតិបត្តិការ…

ពិភពលោកភ្ញាក់ផ្អើល! អតីតរដ្ឋមន្ត្រីការពារជាតិចិនពីររូប ត្រូវកាត់ទោសប្រហារជីវិតព្យួរ ពីបទពុករលួយធ្ងន់ធ្ងរ

យោងតាមអ្នកជំនាញ ការកាត់ទោសប្រហារជីវិតដែលត្រូវបានព្យួរសម្រាប់អតីតរដ្ឋមន្ត្រីការពារជាតិពីររូបបានផ្ញើសារដ៏រឹងមាំមួយពីលោក ស៊ី ជីនពីង ទាក់ទងនឹងការប្តេជ្ញាចិត្តរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងកែទម្រង់យោធា។ ការសម្រេចចិត្តនេះបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិនក្នុងការលុបបំបាត់អំពើពុករលួយក្នុងជួរកងទ័ព។ បន្ទាប់ពីការស៊ើបអង្កេតជិតពីរឆ្នាំ តុលាការយោធាចិនបានប្រកាសនៅថ្ងៃទី ៧ ខែឧសភាថា អតីតរដ្ឋមន្ត្រីការពារជាតិ Wei Fenghe និង Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសប្រហារជីវិតរយៈពេលពីរឆ្នាំ និងការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ពួកគេ។…