អន្តរជាតិ៖ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ម្ដាយ តែងតែលាក់ទុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកនិងម្តាយគឺជាគ្រូបង្រៀនដំបូងគេបង្អស់របស់កូនៗ។ កាលពីកុមារភាព លោកស្រី Qi Xin បាននាំលោក Xi Jinping ទៅទិញសៀវភៅរឿង Yue Fei នៅបណ្ណាគារ។ បន្ទាប់ពីទិញរួច ម្តាយបានរៀបរាប់រឿង “បម្រើប្រជាជាតិដោយភក្តីភាព” និង “ម្តាយ Yue Fei សាក់ពាក្យ” ជូនកូនប្រុស។ លោក Xi Jinping ធ្លាប់រំលឹកថា៖ “ខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នងពិតជាឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។ ខ្ញុំចងចាំពាក្យ ‘បម្រើប្រទេសជាតិដោយភក្តីភាព’ តាំងពីពេលនោះរហូតមក ដែលបានក្លាយជាគោលដៅតស៊ូពេញមួយជីវិត” ។ 
នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលមានអាយុមិនដល់១៦ឆ្នាំ បានដឹកស្ពាយវ៉ាលីចាកចេញពីផ្ទះទៅកាន់ភូមិ Liangjiahe ដ៏ឆ្ងាយដាច់ស្រយាលនៃខេត្តស្រានស៊ី ដើម្បីបម្រើការងារក្នុងភូមិអស់រយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក គឺលោកស្រី Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយប៉ាក់អក្សរពណ៌ក្រហមចំនួនបីគឺ “ចិត្តរបស់ម៉ែ”។ កាបូបតូចដូចបាតដៃនេះ បង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយនិងកូនយ៉ាងជ្រាលជ្រៅ។
ដោយសារបានធំធាត់ក្នុងគ្រួសារដែលមានឥរិយាបថល្អ លោក Xi Jinping តែងតែចាត់ទុកប្រជាជនជាអាទិភាព។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ “ការបង្កើតសុភមង្គលជូនប្រជាជន ជាសមិទ្ធផលអភិបាលកិច្ចដ៏ធំបំផុត” និង “ការស្រឡាញ់ប្រជាជនដូចស្រឡាញ់ឪពុកម្តាយរបស់លោក” ព្រមទាំងនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងដឹកនាំប្រជាជនទៅរកជីវភាពរស់នៅកាន់តែល្អប្រសើរ៕
ប្រភព៖ (CCFR)
