រុស្ស៊ីដង្ហែក្បួនយោធាយ៉ាងឱឡារិក រំលឹកខួប៨១ឆ្នាំ ទិវាជ័យជំនះលើណាស៊ី

រុស្ស៊ីដង្ហែក្បួនយោធាយ៉ាងឱឡារិក រំលឹកខួប៨១ឆ្នាំ ទិវាជ័យជំនះលើណាស៊ី

ទីក្រុងមូស្គូ៖ ក្បួនដង្ហែរយោធាដ៏ធំដើម្បីរំលឹកខួបលើកទី៨១ នៃទិវាជ័យជំនះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅទីលានក្រហម ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែឧសភា។

ក្បួនដង្ហែរយោធានៅទីលានក្រហម

ថ្ងៃទី៩ ខែឧសភា ត្រូវបានប្រជាជនរុស្ស៊ីចាត់ទុកជា«ទិវាជ័យជំនះ» ព្រោះជាថ្ងៃដែលណាស៊ីអាល្លឺម៉ង់បានចុះហត្ថលេខាចុះចាញ់ដោយគ្មានលក្ខខណ្ឌ នៅវេលាម៉ោង០០:៤៣ ទីក្រុងមូស្គូ ក្នុងឆ្នាំ១៩៤៥ ដែលបានបញ្ចប់សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។

តាមប្រពៃណី ក្បួនដង្ហែរឆ្នាំនេះបានចាប់ផ្តើមនៅវេលាម៉ោង១០:០០ព្រឹក ថ្ងៃទី៩ ឧសភា (ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២:០០រសៀល នៅកម្ពុជា) នេះបើតាមទីភ្នាក់ងារសារព័ត៌មាន TASS។

ទិវាជ័យជំនះនៅរុស្ស៊ី

ក្រៅពីក្បួនដង្ហែរសំខាន់ ក៏មានការជួបជុំ សន្និសីទ និងពិធីទទួលភ្ញៀវជាច្រើនត្រូវបានរៀបចំនៅទូទាំងប្រទេសរុស្ស៊ី ដើម្បីគោរពដល់អតីតយុទ្ធជនក្នុងសង្គ្រាមឆ្នាំ១៩៤១-១៩៤៥។

យោងតាម TASS ក្បួនដង្ហែរឆ្នាំនេះទទួលបានការចូលរួមពីមេដឹកនាំប្រទេស និងដែនដីជាច្រើន រួមមាន បេឡារុស កាហ្សាក់ស្ថាន ឡាវ ម៉ាឡេស៊ី ស្លូវ៉ាគី អ៊ូសបេគីស្ថាន អាប់ខាហ្ស៊ី អូសេទីខាងត្បូង និងសាធារណរដ្ឋស្រីស្លូវ៉ាគី។

មេដឹកនាំចូលរួមទិវាជ័យជំនះ

គួរបញ្ជាក់ថា ក្បួនដង្ហែរទិវាជ័យជំនះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅទីលានក្រហម តាំងពីឆ្នាំ១៩៩៥ ដោយមានការតាំងបង្ហាញឧបករណ៍យោធាធុនធ្ងន់បន្ថែមតាំងពីឆ្នាំ២០០៨។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះត្រូវបានពន្យារពេល ឬប្តូរទៅធ្វើតាមប្រព័ន្ធអនឡាញវិញនៅឆ្នាំ២០២០ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅឆ្នាំនោះ ក្បួនដង្ហែរសំខាន់ត្រូវបានរុញទៅធ្វើនៅថ្ងៃទី២៤ ខែមិថុនាវិញ។

administrator

Related Articles