ពូទីនរកសន្តិភាព! ត្រៀមជួប ZelenSky លុះត្រាលក្ខខណ្ឌចរចាច្បាស់លាស់ ខណៈសង្គ្រាមជិតបញ្ចប់

ពូទីនរកសន្តិភាព! ត្រៀមជួប ZelenSky លុះត្រាលក្ខខណ្ឌចរចាច្បាស់លាស់ ខណៈសង្គ្រាមជិតបញ្ចប់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា សង្គ្រាមជាមួយអ៊ុយក្រែនកំពុងខិតជិតដល់ទីបញ្ចប់បន្តិចម្តងៗ ខណៈលោកបានរិះគន់លោកខាងលិចដែលបន្តគាំទ្រយោធាដល់ក្រុងគៀវ។

ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី៩ ឧសភា ក្រោយពីក្បួនដង្ហែទិវាជ័យជម្នះ លោកពូទីនបានបញ្ជាក់ថា៖ «ខ្ញុំគិតថា ជម្លោះជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែវានៅតែជាបញ្ហាធ្ងន់ធ្ងរ»។

Putin Victory Day

គួរបញ្ជាក់ថា ជំនួសឱ្យការដង្ហែមីស៊ីលផ្លោងអន្តរទ្វីប រថក្រោះ និងប្រព័ន្ធមីស៊ីលធម្មតានៅទីលានក្រហម រុស្ស៊ីបានជ្រើសរើសបង្ហាញវីដេអូឧបករណ៍យោធារបស់ខ្លួននៅលើអេក្រង់យក្ស។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែនបានអូសបន្លាយជាងបួនឆ្នាំមកហើយ ដែលវែងជាងសង្គ្រាមលោកលើកទី២ (សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ ១៩៤១-១៩៤៥) ទៅទៀត។

នៅពេលសួរពីជំនួយយោធាលោកខាងលិចដល់អ៊ុយក្រែន លោកពូទីនបានថ្លែងថា៖ «ពួកគេបានចាប់ផ្តើមបង្កើនការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី។ ពួកគេបានចំណាយពេលជាច្រើនខែរង់ចាំរុស្ស៊ីរងការបរាជ័យ និងដួលរលំ តែវាមិនដំណើរការទេ។ ឥឡូវពួកគេជាប់គាំងក្នុងវដ្តដ៏អាក្រក់ ហើយមិនអាចចេញបាន»។

ជាងនេះទៅទៀត លោកពូទីនបានបន្ថែមថា លោកត្រៀមខ្លួនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងប្រទេសទីបី ប៉ុន្តែលុះត្រាតែលក្ខខណ្ឌទាំងអស់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានកំណត់ច្បាស់លាស់ជាមុនសិន៕

administrator

Related Articles