វីដេអូថ្មីដែលទើបនឹងចេញផ្សាយបានបង្ហាញពីនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួនពីរគ្រឿងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីត្រូវបានវាយប្រហារដោយអាវុធជាក់លាក់ ដែលគេជឿថាជាគ្រាប់បែកនាំផ្លូវទម្លាក់ចេញពីយន្តហោះចម្បាំងអាមេរិក។

បញ្ជាការកណ្តាល (CENTCOM) ដែលជាទីភ្នាក់ងារប្រតិបត្តិការរបស់យោធាអាមេរិកនៅមជ្ឈិមបូព៌ា បានចោទប្រកាន់នាវាដឹកប្រេងទទេពីរគ្រឿងគឺ Sea Star III និង Sevda ពីបទរំលោភលើការបិទផ្លូវសមុទ្រដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៨ ខែឧសភា។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X បញ្ជាការដ្ឋានកណ្តាលអាមេរិកបានបញ្ជាក់បន្ថែមថា នាវាដឹកប្រេងទី៣ របស់អ៊ីរ៉ង់ក៏ត្រូវបានធ្វើឱ្យបាត់បង់សមត្ថភាពធ្វើប្រតិបត្តិការ កាលពីថ្ងៃពុធកន្លងទៅផងដែរ។

អង្គភាពដដែលនេះបានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន នាវាទាំង ៣គ្រឿងនេះ លែងមានសមត្ថភាពធ្វើនាវាចរណ៍ត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញបានទៀតហើយ»។
