ព័ត៌មានអន្តរជាតិ

ផលប៉ះពាល់ធ្ងន់ធ្ងរ! ពន្ធកាហ្វេរបស់ Trump នៅតែជាបន្លាជាប់ទ្រូងប្រេស៊ីល

រដ្ឋបាល​លោក​ប្រធានាធិបតី Trump បាន​សម្រេច​លុបចោល​ពន្ធ​នាំចូល​គ្រាប់​កាហ្វេ​ភាគច្រើន ដែល​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដុត​កាហ្វេ និង​អ្នកនាំចូល​នៅ​សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ប្រេស៊ីល ដែល​ជា​ប្រទេស​ផលិត​កាហ្វេ​ធំ​បំផុត​លើ​លោក នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​កាហ្វេ​របស់ខ្លួន​នៅតែ​ជាប់ពន្ធ​ខ្ពស់ដដែល។ វិធានការ​ដែល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃសុក្រ បាន​លុបចោល​ពន្ធ​នាំចូល​លើ​គ្រាប់​កាហ្វេ​ពី​ប្រទេស​ផលិត​ស្ទើរតែ​ទាំងអស់ លើកលែងតែ​ពន្ធគយ 10% លើ​ការនាំចូល​កាហ្វេ​ពី​ប្រេស៊ីល​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ដកចេញ ហើយ​នៅសល់ 40% ទៀត​ត្រូវ​បាន​រក្សាទុក។ អ្នកវិភាគ និង​មន្ត្រី​ឧស្សាហកម្ម​កាហ្វេ​បាន​អះអាង​កាលពី​ថ្ងៃចន្ទ​ថា…

ប៉ូលិសថៃផ្ទុះកំហឹង! នាំគ្នាស្បថព្រោងព្រាតបដិសេធថា ខ្លួនមិនមែនជា «អង្គការឧក្រិដ្ឋកម្ម»

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បន្ទាប់ពីមានការចោទប្រកាន់យ៉ាងចាស់ដៃពីសំណាក់អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Surachate Hakparn ហៅ “Big Joke” ដែលបានអះអាងថា មន្ត្រីប៉ូលិសថៃជាង ២០០ នាក់បានជាប់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារពីក្រុម Scammer…

រន្ធត់! មនុស្ស១៨នាក់បាត់បង់ជីវិត ៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីដ៏សាហាវនៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ហេតុការណ៍បាក់ដីដ៏រន្ធត់មួយបានវាយប្រហារប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បានបាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គ្រោះមហន្តរាយដ៏សោកសៅនេះបានកើតឡើងនៅក្នុងទីក្រុង Cilacap នៃខេត្ត Java ភាគកណ្តាល។ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជនរងគ្រោះទាំង ៧នាក់ដែលកំពុងបាត់ខ្លួន…

ក្រុមជ្រុលនិយមថៃ ត្រៀមបាតុកម្មធំ គំរាមលុកលុយស្ថានទូតអាមេរិក និងម៉ាឡេស៊ី នៅថ្ងៃទី២២ វិច្ឆិកា!

បាងកក៖ ក្រុមជ្រុលនិយមថៃមួយ ដែលមានឈ្មោះថា «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានចេញមុខប្រកាសកៀរគរប្រជាពលរដ្ឋឲ្យចូលរួមធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រមូលផ្ដុំនេះ គឺមានបំណងតវ៉ា និងអាចឈានដល់ការលុកលុយស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដង។ យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Amarin កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមជ្រុលនិយមនេះ ដឹកនាំដោយលោក Chatuporn Prompan,…

ប៉ូលីសវៀតណាមតាមទាន់! មេខ្លោងបោកប្រាស់ Forex រាប់រយលានដុល្លារ ត្រូវចាប់ខ្លួននៅហ្វីលីពីនត្រៀមធ្វើបត្យាប័ន!

ដំណឹងក្តៅគគុក! លោក Le Khac Ngo ហៅក្រៅថា “Hunter” ដែលជាមេខ្លោងធំបំផុតនៅពីក្រោយការក្លែងបន្លំ Forex រហូតដល់ ៥.៣ ទ្រីលានដុង (ប្រហែល ២០៨ លានដុល្លារអាមេរិក) ត្រូវបានចាប់ខ្លួនដោយជោគជ័យនៅប្រទេសហ្វីលីពីន ហើយកំពុងរង់ចាំនីតិវិធីធ្វើបត្យាប័នមកកាន់ប្រទេសវៀតណាមវិញ។ លោកឧត្តមសេនីយ៍ឯក Nguyen Thanh…

ចិនបង្កើនវត្តមាននៅក្បែរកោះជប៉ុន! ក្រោយសម្តីនាយករដ្ឋមន្ត្រីជប៉ុនលើករណីតៃវ៉ាន់ ភាពតានតឹងឡើងកម្ដៅ!

(ប៉េកាំង)៖ កងឆ្មាំសមុទ្រចិន បានប្រកាសថា កងនាវារបស់ខ្លួនបានបើកល្បាតឆ្លងកាត់ដែនទឹកក្បែរទីប្រជុំកោះ Senkaku (ដែលប៉េកាំងហៅថា Diaoyu) កាលពីថ្ងៃអាទិត្យ ខណៈភាពតានតឹងរវាងចិន និងជប៉ុន កំពុងកើនឡើងខ្លាំង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជម្លោះការទូតរវាងប្រទេសមហាអំណាចទាំងពីរ បានផ្ទុះខ្លាំងឡើង…

ដូណាល់ ត្រាំ មិនលើកលែង! ត្រៀមប្តឹង BBC ទាមទារដល់ ៥ពាន់លានដុល្លារ ករណីព័ត៌មានមិនពិត

សហរដ្ឋអាមេរិក៖ លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗថា លោកនឹងដាក់ពាក្យប្តឹងបណ្តាញសារព័ត៌មាន BBC ទៅកាន់តុលាការ ដើម្បីទាមទារប្រាក់សំណងការខូចខាតរហូតដល់ ៥ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Time កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ការថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោក ត្រាំ កំពុងផ្តល់បទសម្ភាសន៍ពិសេសមួយនៅលើយន្តហោះ។…

វៀតណាម រំលេចផែនការធំ! ភាសាអង់គ្លេស ក្លាយជាភាសាកាតព្វកិច្ចទី២ នៅគ្រប់សាលា ត្រៀមប្រកួតប្រជែងសកល

ប្រទេសវៀតណាមបានប្រកាសផែនការដ៏ធំមួយក្នុងការដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទី២ និងជាមុខវិជ្ជាកាតព្វកិច្ចសិក្សានៅគ្រប់សាលារៀនទូទាំងប្រទេសត្រឹមឆ្នាំ២០៣៥។ ការផ្លាស់ប្តូរដ៏សំខាន់នេះ មានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សិស្សានុសិស្សវៀតណាមនៅលើឆាកអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ផែនការកំណែទម្រង់ប្រព័ន្ធអប់រំនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់។ នៅត្រឹមឆ្នាំ២០៣០ ភាសាអង់គ្លេសនឹងត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់ទី១ឡើងទៅជាមុខវិជ្ជាកាតព្វកិច្ច រីឯនៅថ្នាក់មត្តេយ្យសិក្សាវិញ គ្រាន់តែណែនាំឲ្យកុមារចាប់ផ្តើមស្គាល់ភាសាអង់គ្លេសតែប៉ុណ្ណោះ។ បន្ទាប់មក នៅឆ្នាំ២០៣៥ ទើបកម្មវិធីសិក្សាភាសាអង់គ្លេសជាភាសាទី២ និងជាកាតព្វកិច្ច នឹងត្រូវបានអនុវត្តយ៉ាងពេញលេញនៅគ្រប់កម្រិតនៃការសិក្សាទាំងអស់។…

អាមេរិក​បង្កក​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ថៃ រង់ចាំ​ការ​គោរព​សេចក្តី​ប្រកាស​សន្តិភាព!

អន្តរជាតិ ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Nikorndej Plangkura អគ្គនាយក​នាយកដ្ឋាន​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​ប្រកាស​ថា ប្រទេស​ថៃ​បាន​ទទួល​ការ​ជូនដំណឹង​ពី​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពី​យប់មិញ​ថា អាមេរិក​បាន​ស្នើសុំ​ផ្អាក​កិច្ចចរចា​បណ្តោះអាសន្ន​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រៀបធៀប​ថៃ-អាមេរិក។ ការចរចា​នេះ​នឹង​បន្ត​ឡើងវិញ លុះត្រា​ណា​តែ​ប្រទេស​ថៃ​បាន​សន្យា​គោរព​តាម​សេចក្តី​ប្រកាស​រួម។ លោក​បាន​សង្ឃឹម​ថា នឹង​រក​ឃើញ​ដំណោះស្រាយ​ឆាប់រហ័ស។ លោក Nikorndej…

លោក អានុទីន ឆានវីរៈគុល ភ័យស្លន់ស្លោក្រោយអាមេរិកព្រមានផ្អាកពាណិជ្ជកម្ម ព្រោះតែបំពានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលធ្លាប់ប្រើពាក្យសម្ដីយ៉ាងព្រហើនថា នឹងមិនចរចាជាមួយកម្ពុជាដាច់ខាតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយថែមទាំងអួតថា ទោះបីសហរដ្ឋអាម៉េរិកដំឡើងពន្ធ ១០០% លើទំនិញថៃ ក៏លោកមិនខ្លាចដែរនោះ ឥឡូវនេះ កំពុងប្រឈមមុខនឹងការពិតដ៏ជូរចត់។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានព្រមានផ្អាកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ ដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រីរូបនេះភ័យស្លន់ស្លោ…