លោក Xi Jinping អំពាវនាវឱ្យដាំដើមឈើ ដើម្បីបន្ថែមភាពបៃតងដល់ភ្នំទឹកនៅប៉េកាំង
អន្តរជាតិ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅទីក្រុងប៉េកាំង។ លោកបានថ្លែងថា៖ “ប្រព័ន្ធអេកូឡូស៊ីល្អអាចចែករំលែកជាមួយមនុស្សគ្រប់រូប ហើយក៏ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីល្អផងដែរ។ យើងត្រូវតែរៀបចំ និងអំពាវនាវសង្គមទាំងអស់ឱ្យចូលរួមការដាំដើមឈើ ដើម្បីបន្ថែមភាពត្រចះត្រចង់ដល់ភ្នំនិងទឹក និងភាពលេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន។” លោក Xi Jinping…
